ភ្នំពេញ៖ យុវជន២នាក់បានជិះម៉ូតូឌុបគ្នា ត្រូវបានក្រុមក្មេងស្ទាវជិះម៉ូតូជាគ្រឿងដេញកាប់ពីក្រោយបណ្ដាលអោយយុវជនទាំង០២ ភ័យពេកជិះម៉ូតូទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បោកក្បាលស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។
ហេតុការណ៍នេះដែលបង្កការភ្ញាក់ឡើងកាលពីវេលាម៉ោង៣ និង៣០នាទីយប់រំលងអាធ្រាត្រចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ទឹកល្អក់ទី០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានយុវជន០២នាក់ ជិះម៉ូតូម៉ាក Honda Dream c125 ពាក់ផ្លាកលេខភ្នំពេញ 1LK-4983 ឌុបគ្នាបានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកេីតទៅលិច ខណះនោះក៏ស្រាប់តែមានក្រុមក្មេងស្ទាវជាច្រើននាក់បានជិះដេញតាមក្រោយប្រដាប់ដោយដាវដេញកាប់ពីក្រោយ ហេីយយុវជន២នាក់ខាងលេីភ័យជិះគេចរហូតមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបណ្ដាលឲ្យបោកក្បាលស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការវាស់វែងយកម៉ូតូរក្សាទុកនឹងប្រគល់សពអោយគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី៕