ក្លឹប Newcastle United បានចុះហត្ថលេខាលើខ្សែបម្រើ Jacob Ramsey ពីក្លឹប Aston Villa ក្នុងក្របខ័ណ្ឌ Premier League ក្នុងកិច្ចសន្យារយៈពេលវែង នេះបើតាមក្លឹបទាំងពីរបាននិយាយកាលពីថ្ងៃអាទិត្យ។
បើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស Newcastle ត្រូវបានគេរំពឹងថានឹងចំណាយប្រហែល 40 លានផោន (54.20 លានដុល្លារ) សម្រាប់កីឡាករវ័យ 24 ឆ្នាំក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំ។
Ramsey ដែលជាម្ចាស់ជើងឯកទ្វីបអឺរ៉ុបអាយុក្រោម 21 ឆ្នាំ 2023 នឹងពាក់អាវលេខ 41 សម្រាប់ក្លឹបថ្មីរបស់គាត់ដូចដែលគាត់ពាក់នៅទឹកដី Villa Parkដែរ។
អតីតកីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោម 21 ឆ្នាំរូបនេះបាននៅជាមួយ Villa តាំងពីអាយុ 6 ឆ្នាំ ហើយបានបង្ហាញខ្លួន 167 ប្រកួតសម្រាប់ក្រុមឈុតធំនិងស៊ុតបញ្ចូលទីបាន17គ្រាប់។
Ramsey អាចនឹងបង្ហាញខ្លួនលើកដំបូងនៅ Newcastle នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool នៅកីឡដ្ឋាន St James’ Park នៅថ្ងៃចន្ទទី 25 ខែសីហា។