លោកផ្កាយមួយយោធា នាំនារីឡើងឋានសួគ៌គាំងបេះដូងស្លាប់នៅផ្ទះសំណាក់ នីតា

ចែករំលែក៖

ភ្នំពេញ៖ នាយយោធាពាក់ផ្កាយមួយរូប បម្រើការងារនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោកបានគាំងបេះដូងស្លាប់នៅបន្ទប់ផ្ទះសំណាក់យីហោ នីតា ខណៈជនរងគ្រោះរូបនេះកំពុងក្រេបទឹកឃ្មុំជាមួយនារីវ័យក្មេង កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះជានាយទាហានបានស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់លេខ៥ ហើយរូបគាត់ជាវិជ្ជបណ្ឌិត និងមានទឹកនោមផ្អែម លើសឈាម ទើបបណ្តាលឲ្យគ្រោះថ្នាក់បែបនេះ។ ដោយឡែកនាវីកំណាងចិត្តដែលនាំទៅឡើងឋានសួគ៌ឈ្មោះអ៊ូ ដាវី អាយុ២១ឆ្នាំ មុខរបរជាអ្នកបម្រើការងារនៅភោជនីយដ្ឋាន រាត្រីពន្លឺថ្មី ស្ថិតតាមបណ្តោយផ្លូវ២០០៤ ភូមិគោកចំប៉ក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចបានបន្តថា ជនរងគ្រោះបានស្លាប់បណ្តាលមកពីករណីគាំងបេះដូងពិតប្រាកដមែន ក្រោយពីធ្វើការត្រួតពិនិត្យកោសល្យវិច័យដោយសមត្ថកិច្ចជំនាញ និងមូលដ្ឋាន។ ក្រោយមកសាកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកគទៅធ្វើបុណ្យតាមប្រពៃណី៕

IMG_3796 IMG_3795 IMG_3797 IMG_3794

ដោយ៖ សុខ ខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print