កងរាជអាវុធហត្ថខេត្តតាកែវសហការជាមួយកងរាជ អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនបាន៨ នាក់

ចែករំលែក៖

ខេត្តតាកែវ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេ បញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធី ដោយលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កាលថ្ងៃទី១៥-១៦ ខែសីហា ឆ្នាំ ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនជាក់ស្ដែង ជាបន្តបន្ទាប់នៅក្នុងភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ,ភូមិត្រពាំងរុន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ និងបានបន្តពន្លាតដែនសមត្ថកិច្ច ទៅរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំរួម ដោយលោក វរសេនីយ៍ទោ អ៊ួង វីរៈរ័ត្ឋមុន្នី នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបនៅ ចំណុចខាងជើងវត្តសំរោងអណ្ដែត ស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

+លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨ នាក់(ប្រុស)
+ ដកហូតវត្ថុតាងរួមមាន៖
១/ក្រាមពណ៌សថ្លាចំនួន២៧កញ្ចប់ ទម្ងន់
២០.៩៤ក្រាម (ថ្លឹងទាំងសំបកថង់)
២/ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
៣/ម៉ូតូចំនួន០៤គ្រឿង
៤/ ដាវដែកចំនួន០១ដើម
៥/ ទូរស័ព្ទចំនួន ០៧គ្រឿង
៦/សម្ភារៈវេចខ្ចប់និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

...

បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅអយ្យការ អមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print