គោយន្តមួយគ្រឿងបុកជាមួយម៉ូតូPCX បណ្ដាលឲ្យប្រុសស្រី២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តតាកែវ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងគោយន្តមួយគ្រឿងបានបុកជាមួយម៉ូតូPCX បណ្ដាលឲ្យប្រុសស្រី០២នាក់ស្លាប់នៅនិងកន្លែង កាលពីវេលាម៉ោង៣ និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៨៦,៨៧ ក្នុងភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគោយន្តមួយគ្រឿង បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីខាងជើងមកទិសខាងត្បូងពេលមកដល់ត្រង់ចំណុចកើតហេតុបានបែកកង់ខាងឆ្វេងរួចក៏រេចង្កូតមកខាងកើតផ្លូវស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក់ហុងដា PCX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IL-5728 បានមកបុកចំពីមុខបណ្ដាលឲ្យដួលបោកទៅលើផ្លូវស្លាប់០២នាក់នៅហ្នឹងកន្លែងកើតហេតុ រីឯគោយន្តបានធ្លាក់ចូលទៅក្នុងស្រែបុកបង្គោលភ្លើងផងដែរ ។
ក្រោយកេីតហេតុភ្លាមៗ អ្នកបេីកបរគោយន្តមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនបាត់ ស្រមោល ។ ជនរងគ្រោះ០២នាក់ដែលស្លាប់ក្នុងហេតុការណ៍ខាងលេីរួមមាន ៖ ទី១ឈ្មោះទឹម វិបុល ភេទប្រុស អាយុ 32 ឆ្នាំមានទីលំនៅភូមិកន្សោមអក ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ មុខរបរធនាគារ aba (ពាក់មួកសុវត្ថិភាព)ស្លាប់នៅនឹងកន្លែងកើតហេតុ ។ និងទី២ឈ្មោះញ៉ុញ វេវឌី ភេទស្រីអាយុ 29 ឆ្នាំមានទីលំនៅភូមិឃុំជាមួយគ្នា(ពាក់មួកសុវត្ថិភាព)ស្លាប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំងរង់ចាំកសាងសំណុំរឿងតាមនីតិវិធី ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print