ខេត្តកណ្ដាល៖ ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ត្រូវបាននគរបាលចាប់ខ្លួន ក្រោយពីយកពូថៅគំរាមសម្លាប់ជីដូនខ្លួនឯង ព្រោះខឹងមិនចូលស្តីដណ្ដឹងប្រពន្ធអោយ ។ ករណីនេះបានកើតឡើងថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៥ វេលាម៉ោង ១៤ និង ០០នាទី ចំនុច៖ភូមិ សង្វរ ឃុំ កំពង់លួង ស្រុក ពញាឮ ខេត្ត កណ្តាល
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង្វៀង ធីវៀង ភេទស្រី អាយុ៧០ឆ្នាំ ជនជាតិ វៀតណាម មុខរបរ នៅផ្ទះ មានទីលំនៅភូមិ សង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ចំណែកជនសង្ស័យឈ្មោះ ង្វៀង យុំាងវឺន ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ សង្វរ ឃុំកំពង់លួង ស្រុក ពញាឮ ខេត្តកណ្តាល ។ វត្ថុតាងចាប់យក៖
ពូថៅ ផ្លែដែក ដងធ្វើពីឈើ ប្រវែង ០, ៤៤ ម៉ែត្រ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង ១៤និង ០០នាទី ជនរងគ្រោះឈ្មោះ ង្វៀង ធីវៀង ភេទ ស្រី អាយុ៧០ឆ្នាំ កំពុងនៅផ្ទះ ក្នុងពេលនោះស្រាប់តែមានឈ្មោះង្វៀង យុំាង វឺន ភេទ ប្រុស អាយុ២៦ឆ្នាំ ត្រូវជាចៅ បានស្រែកឡូឡា និង កាន់ពូថៅរករឿងគំរាមរកសម្លាប់ជនរងគ្រោះ ក្នុងពេលនោះឈ្មោះ ង្វៀង ធីសាវ ភេទ ស្រី អាយុ ៥៤ឆ្នាំ ត្រូវជាប្អូនរបស់ជនរងគ្រោះ រស់នៅភូមិ ឃុំ ជាមួយគ្នា បានតេទូរស័ព្ទទៅប្រាប់ឈ្មោះ ង្វៀង យុំាងង្វៀង ត្រូវជាកូនប្រុសរបស់ជនរងគ្រោះថា ៖ ឥឡូវនេះឈ្មោះង្វៀង យុំាងវឺន ភេទ ប្រុស អាយុ ២៦ឆ្នាំ ត្រូវជាក្មួយ កំពុងស្រែកឡូឡា និង កាន់ពូថៅគំរាម
រកសម្លាប់ម្តាយឈ្មោះ ង្វៀង ធីវៀង បន្ទាប់ពីលឺឈ្មោះ ង្វៀង ធីសាវ និយាយប្រាប់ដូច្នេះឈ្មោះ ង្វៀង យុំាងង្វៀង បានធ្វើដំណើរពីភូមិ តាពៅ ឃុំកោះចិន មកផ្ទះប៊ែរលើទឹកនៅភូមិ សង្វរ ឃុំ កំពង់លួង នៅពេលឈ្មោះ ង្វៀង យុំាងង្វៀង មកដល់ផ្ទះប៊ែរលើទឹក បានឃើញឈ្មោះ ង្វៀង យុំាងវឺន កំពុងស្រែកឡូឡា និង មានកាន់ពូថៅជាប់និងដៃ ដោយពេលនោះឈ្មោះ ង្វៀង យុំាងង្វៀង មិនបាននិយាយតបតជាមួយឈ្មោះ ង្វៀង យុំាងវឺនឡើយ ប៉ុន្តែសកម្មភាពរបស់ឈ្មោះ ង្វៀង យុំាងវឺន នៅតែបន្តជេរប្រមាថមកលើជនរងគ្រោះឈ្មោះ ង្វៀង ធីវៀង ជាជីដូន ដោយគ្មានអ្នកណាហ៊ានតបតជាមួយឡើយ។
កន្លងមកឈ្មោះ ង្វៀង យុំាងវឺន តែងតែរករឿងជនរងគ្រោះឈ្មោះង្វៀង ធីវៀង និង បានកាន់កាំបិតមកភ្ជុងកជនរងគ្រោះ គំរាមសម្លាប់ចោលថែមទៀតផង ក្រោយពីឃើញសកម្មភាពនេះជាញឹកញាប់ ឈ្មោះ ង្វៀង យុំាងង្វៀង បានប្រមូលកាំបិត យកទៅបោះចោលតែម្តង។ លុះមកដល់ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៥ វេលាម៉ោង ០៧ ឈ្មោះ ង្វៀង យុំាងង្វៀង ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង ប្តឹងពីឈ្មោះ ង្វៀង យុំាងវឺន ដែលត្រូវជាក្មួយ បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុស្រាវជ្រាវនាំខ្លួនជនសង្ស័យ បញ្ជូនមកអធិការរដ្ឋាន
នគរបាលស្រុកពញាឮ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ង្វៀង យុំាងវឺន បានឆ្លើយសារភាពថា៖ មូលហេតុដែលរូបខ្លួន ចេះតែរករឿង និងកាន់ពូថៅគំរាមសម្លាប់ជីដូន ដោយសារខឹងជនរងគ្រោះត្រូវជាដូនជីដូនរបស់ខ្លួន សុំជីដូនស្រលាញ់កូនគេនៅស្វាយប៉ាក មិនចូលសួរនាំឱ្យ និងសព្វថ្ងៃ រូបខ្លួនបានប្រើប្រាស់គ្រឿងញៀនផងដែរ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុក ពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
