ជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក០៧នាក់ ជិះទូកយកថ្នាំញៀនយកទៅលក់៥០ដង អស់លក្ខណ៍ត្រូវសមត្ថកិច្ចព័ទ្ធ បង្រ្កាប

ចែករំលែក៖

ខេត្តកណ្តាល ៖   ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្ខពួកទាំងអស់ ៧នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដឹកនាំដោយបញ្ជាដោយលោកវរសេនីយ៍​ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ធ្វើការបង្ក្រាបបាន ខណៈក្រុមនេះ ជាក្រុម ជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)យ៉ាងសកម្ម ។

    ការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង ២និង ៥នាទីរសៀល ថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២៥  នៅចំណុច ភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ 

    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានទាំងអស់ ០៧នាក់ (ឃាត់ខ្លួន០២ គេចខ្លួន០៥នាក់)

១/ឈ្មោះ សាំ សីហា(ជាតិ)(ឃាត់ខ្លួន) ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិរទាំងត្បូង ភូមិធំ ស្រុកកៀនស្វាយ ។ ២/ឈ្មោះ សះ រដ្ឋ  ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ៣/ឈ្មោះ នួន ម៉ានិត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល (គេចខ្លួន)។ ៤/ឈ្មោះ ទ្រី ធឿន  ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល (គេចខ្លួន)។ ៥/ឈ្មោះ ហ៊ុន វីរះ(ហៅប្រហិត)  ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល (គេចខ្លួន)។ ៦/ឈ្មោះ អ៊ុត សំអុល  ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (គេចខ្លួន)

៧/ឈ្មោះ ឃុត នឿន  ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (គេចខ្លួន)

    ក្នុងនោះសមត្ថកិច្ច វត្ថុតាងចាប់យករួមមាន ៖   ម្សៅក្រាមពណ័សថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន២កញ្ចប់តូច (ទំងន់០,១៨ក្រាម) , សម្ភារៈវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន , ទូរសព្ទ័ចំនួន១គ្រឿង ម៉ាកណូគាចុចពិល  , ម៉ូតូ១គ្រឿងម៉ាក Suzuki Let’s ពណ័ស ពាក់ស្លាកលេខ ភ្នំពេញ 1BY 9338 ។

    មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការណ៍ជាមួយកម្លាំងប្រជាការពារ  បានចុះល្បាតក្នុងភូមិសាស្រ្តឃុំគគីរ

 ពេលជិះមកដល់ចំណុចផ្លូវទំនប់ដូនស ស្ថិតនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៍ជួបប្រទះមុខសញ្ញា ចំនួន៣នាក់ កំពុងបង្ហាញថ្នាំញៀនអោយគ្នាមើល ឃើញដូចនេះកំលាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនបានជនសង្សយ័ម្នាក់ ឈ្មោះ សាំ សីហា(ជាតិ) ដកហូតបានម្សៅក្រាមសថ្លាសង្សយ័សារធាតុញៀន (ម៉ាទឹកកក)

ចំនួន១កញ្ចប់តូចចំណែកឈ្មោះ ទ្រី ធឿន ភេទប្រុស និងឈ្មោះ នួន ម៉ានិត ភេទប្រុស បានរត់គេចខ្លួនចូលក្នុងព្រៃបាត់ បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិនគរបាលគគីរ ដើម្បីធ្វើការសាកសួរ។ 

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថាម្សៅក្រាមសថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់តូចខាងលើនេះ  ពិតជារបស់ពួកខ្លួនប្រាកដមែន ចំពោះថ្នាំញៀននោះគឺខ្លួនបានជូនឈ្មោះ ទ្រី ធឿន ទៅទិញពី ឈ្មោះ អ៊ុត សំអុល ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ  មានទីលំនៅ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ   ចំនួន១កញ្ចប់មធ្យម តំលៃ ២០០០០០រៀល (ម្ភៃម៉ឺនរៀល)( ចំពោះថ្នាំញៀន១កញ្ចប់មធ្យមនេះ ឈ្មោះ ទ្រី ធឿន បានអោយលុយទៅ ឈ្មោះ សះ រដ្ឋ ហើយឈ្មោះ សះ រដ្ឋ បានជិះទូកទៅយកថ្នាំញៀនពីឈ្មោះ អ៊ុត សំអុល )ពេលបានថ្នាំញៀនរួច យកមករំលែកនៅផ្ទះរបស់ឈ្មោះ ទ្រី ធឿន បានចំនួន១៣កញ្ចប់តូច ផ្ញើរទុកនៅឈ្មោះ ហ៊ុន វីរៈ (ប្រហិត) ១២កញ្ចប់តូច យកមកតាមខ្លួន១កញ្ចប់តូច។ ក្រោយបានចំលើយសារភាពរបស់ឈ្មោះ សាំ សីហា កម្លាំងយើងបន្តចុះទៅដល់ផ្ទះ របស់ឈ្មោះ ទ្រី ធឿន រួចធ្វើការត្រួតពិនិត្យរកឃើញសម្ភារៈវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។ 

    លុះដល់ថ្ងៃទី១៧.០៨.២០២៥ម៉ោង០៩ និង៣០នាទីកម្លាំងបន្តទៅពិនិត្យទីតាំងរបស់ឈ្មោៈ អ៊ុត សំអុល តែមុខសញាមិននៅនឹងបានជួបឈ្មោះ សះ រដ្ឋ ភេទប្រុសហើយធ្វើការពិនិត្យនិងរកឃើញថ្នាំញៀន១កញ្ចប់តូចទៀត កម្លាំងបានឃាត់និងដកហូតបានវត្ថុតាងធ្វើការសាកសួរលើឈ្មោះ សះ រដ្ឋ បានសារភាពថា ថ្នាំញៀន និងសម្ភារៈប្រើប្រាស់គឺជារបស់ឈ្មោៈអ៊ុត សំអុល និង ឃុត នឿន ទុកអោយខ្លួនប្រើប្រាស់ហើយកន្លងមកខ្លួនក៏ធ្លាប់យកថ្នាំញៀនពី អ្នកទំាង២ខាងលើទៅលក់អោយគេចំនួន៥០ដងមកហើយ។ ក្រោយពីបានចម្លើយ ផ្នែកជំនាញកំពុងកសាងនីតិវិធី និងសុំគោលការមេបន្តយកឈ្មោៈ អ៊ុត សំអុល ;ឈ្មោៈ ទ្រី ធឿន ;ឈ្មោៈ ហ៊ុន វីរៈ និងឈ្មោៈ នួន ម៉ានិត ឈ្មោៈ ឃុត នឿន បន្ថែមទៀតដើម្បីបំពេញនីតិវិធីលើមុខសញាដែលកំពុងរត់គេចខ្លួន។

...

    បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ កំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print