លោក គោ ស៊ុំសារឿត បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ នៅក្នុងខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែងៈ កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៦ លោក គោ ស៊ុំសារឿត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ នៅក្នុងខេត្តព្រៃវែង ។

នៅរដូវវស្សាឆ្នាំ ២០១៦ នេះ ខេត្តព្រៃវែង មានផែនការផលិតស្រូវលើផ្ទៃដី ចំនួន ២៥០.០០០ ហិកតា ។ តាមរយៈភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងការផ្គត់ផ្គង់ទឹកយ៉ាងប្រសើរដោយហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនានា បានធ្វើឱ្យការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សា មកដល់ពេលនេះ សម្រេចបានតាមផែនការកំណត់ ។

នៅក្នុងឱកាសចុះពិនិត្យនោះ លោករដ្ឋលេខាធិការ បានណែនាំដល់មន្ទីរ និងមន្ត្រីជំនាញ ឱ្យបន្តយកចិត្តទុកដាក់ចុះតាមដានជាប់ជាប្រចាំនូវការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ និងត្រូវចេះឆក់ឱកាសក្នុងការវេចខ្ចប់ និងថែរក្សាទឹកទុកឱ្យបានល្អ សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវវស្សា ក៏ដូចជាស្រូវប្រាំង នាពេលខាងមុខ ៕

image image image image image image image image image

ដោយ សុខ ខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print