ភ្នំពេញៈ កម្ពុជាសូមស្វាគមន៍ ក្រុមហ៊ុនអាកាសចរណ៍ ANA ជប៉ុន ដែលបានចាប់ផ្តើមផ្តល់សេវាហោះត្រង់ (Direct Flight) ពីព្រលានយន្តហោះណារីតា ជប៉ុន (Narita, Japan) ឆ្ពោះមកកាន់ទីក្រុងភ្នំពេញ កម្ពុជា (Pnhom Penh, Cambodia) ប្រកបដោយជោគជ័យ កាលពីម្សិលមិញនេះ។
នៅពេលនេះទាំងពលរដ្ឋកម្ពុជា និងពលរដ្ឋជប៉ុន ព្រមទាំងទេសចរណ៍ និងពាណិជ្ជករអាចធ្វើដំណើរ ត្រង់ទៅមកឆ្ពោះមកកាន់ប្រទេសទាំងពីរ ដោយមិនចាំបាច់ឈប់ចុះចតនៅប្រទេសក្រៅទៀតឡើយ ក្នុង នោះរួមទាំងពលរដ្ឋខ្មែរធ្វើដំណើរមកពីសហរដ្ឋអាមេរិកជាដើម។
នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយកម្ពុជាមានសុខសន្តិភាព ដែលបាន ផ្តល់នូវជំនឿទុកចិត្តដល់វិនិយោគិនបរទេស រួមទាំងជប៉ុនក្នុងការមកបណ្តាក់ទុនវិនិយោគកាន់តែច្រើន ឡើងៗនៅកម្ពុជា ដែលបានផ្តល់នូវមុខរបរ និងការងារជាច្រើនដល់ប្រជាពលរដ្ឋ និងយុវជនខ្មែរ៕
ដោយ សុខ ខេមរា
...