ភ្នំពេញៈ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងកម្មវិធីសិតព្រះពុទ្ធរូប ដែលបានរៀបចំនៅក្នុងវត្តលង្ការព្រះកុសុមារាម ។
នាឱកាសនោះផងដែរ សម្តេចអរិយវង្ស សៅរ៍ ចាន់ថុល ព្រះចៅអធិការវត្តលង្ការបានមានសង្ឃដិការថា ៖ ពិធីសិតព្រះនេះគឺមានតាំងពីបុរាណកាលមកម្ល៉េះ ហើយយើងបានប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនានេះរហូតមកដល់បច្ចុប្បន្ន ។ ការសិតព្រះនាពេលនេះ គឺយើងបានកសាងតួអង្គព្រះអង្គផ្ចាញ់មារ ដែលមានកម្ពស់ជិត ២មែត្រ និងព្រះភ្នែនប្រវែង ១,៦ ម៉ែត្រ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អ្នកនាងកញ្ញា និងមានទឹកចិត្តសុទ្ធាជ្រះថ្លាចូលរួមចំណែកក្នុងការអភិវឌ្ឍវវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចំរើនថែមមួយកម្រិតទៀត ។ បន្ទាប់ពីបានរៀបចំរួចរាល់ហើយ នឹងធ្វើពិធីដង្ហែរព្រះអង្គទៅតម្កល់ទុកនៅវត្តខ្ពប ស្រុកស្អាង ខេត្តកណ្តាល នៅពេលខាងមុខនេះ ដើម្បីទុកជាសក្ការៈ៕
ដោយ សុខ ខេមរា