យុវជនម្នាក់ធ្លាប់​លួច​សម្ភារ​:​ក្នុង​សាលា​បាន​សម្រេច​ម្តង ញ៉ាម​មក​លួច​ម្តងទៀត ​ត្រូវអស់លក្ខណ៍

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖ បុរសជាជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​គងពិសី​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ខណៈ​ធ្វើ​សកម្មភាព​លួច​សម្ភារៈ​ពី​ក្នុង​សាលារៀន​​ម្តង​បាន​សម្រេច ញ៉ាម​ក៏មក​លួច​ម្តងទៀត តែត្រូវនគរបាល​ឃាត់​បាន​តែ​ម្តង​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ សីហា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ក្រាំង​ឃ្នង ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

នគរ​បាន​ស្រុក​គងពិសី​បាន​ឱ្យ​ដឹង​ថា នៅ​មុនពេលឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​ទទួល​ពាក្យបណ្តឹង​ពី​នាយក​សាលា​បឋម​សិក្សា​ស្រង់ ថា​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៥ ត្រង់​ចំណុច​សាលា​បឋម​សិក្សា​ស្រង់ ស្ថិត​នៅ​ភូមិ​ស្វាយ​ចា​រ្យ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ជនសង្ស័យ​ឈ្មោះ លី ប៊ុ​ន​ឡេ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ក្រាំង​ឃ្នង ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ធ្វើ​សកម្មភាព​លួច​សម្ភារ​: តុ​សិស្ស​រៀន​ចំនួន​០៥​តុ​។

នគរបាល​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​រួច​មក វេលា​ម៉ោង​១០​ព្រឹកថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​បាន​សហការ​ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​ខាងលើ​យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​គងពិសី​។​  នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​សម្ភារ​:​តុ​សិស្ស​រៀន​ចំនួន​០៥​តុ ពិតប្រាកដ​មែន​។ ហើយ​កន្លង​ទៅ​ជនសង្ស័យ​ក៏​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​ទ​ត្រងទឹក​ចំនួន​០៤​សន្លឹក និង​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ដែក​ផ្ទោង​ទំហំ ៤០​សង់ទីម៉ែត្រ គុណ​និង​៨០​សង់ទីម៉ែត្រ ប្រវែង​០៦​ម៉ែត្រ​ចំនួន​០៣​ដើម ហើយ​បាន​យក​ទៅ​លក់​ឲ្យ​អ្នក​ដើរ​ទិញ​អេ​ត​ចាយ​នៅ​តាម​ភូមិ​។

នគរបាល​ស្រុក​គងពិសី​បាន​បញ្ជាក់​ថា​ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ដកហូត​វត្ថុ​តាង​តុ​សិស្ស​រៀន​ចំនួន​០៥​តុ បាន​ប្រគល់​ជូន​លោកនាយក​សាលា​យក​ទៅ​ប្រើប្រាស់​បណ្ដោះអាសន្ន​វិញ​ហើយ​។

...

បច្ចុប្បន្ន ​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​ស្នងការដ្ឋាន​គរ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print