ព្រឹកនេះសម្តេចតេជោ​ ហ៊ុន​ សែនហាត់ប្រាណដោយកីឡាវាយកូនគោល បន្ទាប់ពីពិនិត្យសុខភាពហើយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហោះលើហ្វេសប៊ុកសម្តេចមុននេះបន្តិចថាៈ ថ្ងៃនេះហាត់ប្រាណដោយកីឡាវាយកូនគោល បន្ទាប់ពីពិនិត្យសុខភាពហើយ។ ភរិយាខ្ញុំនិយាយភាសា អង់គ្លេសប្រាប់គ្រូពេទ្យថា ២ដងក្នុងមួយសប្តាហ៍ (two times per week)។

ដំបូងខ្ញុំខំអរ តែក្រោយការគិតបើទោះគាត់ឱ្យទៅវាយរាល់ថ្ងៃ ក៏ខ្ញុំពុំមានពេលដែរព្រោះការងារច្រើនពេក។ ឱ្យដូចមិនឱ្យប្រពន្ធសំឡាញ់។

ថ្ងៃនេះ ខ្ញុំភ្ជាប់រូបថត២សន្លឹកដើម្បីបង្ហាញពីដៃគូប្រកួតដែលធ្លាប់លួចកូនអុកពេលលេងអុក ដល់វាយកូនគោលលូកហោប៉ៅយកលុយ។ គាត់យកបានច្រើន តែបានខ្យល់ព្រោះខ្ញុំអត់មានលុយក្នុងហោប៉ៅ៕

image image image image image image image

ដោយ៖ សីលា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print