ខ្សែប្រយុទ្ធ Harry Kane ស៊ុតបានបីគ្រាប់នៅតង់ទីពីរក្នុងរយៈពេល 14 នាទី ហើយ Michael Olise រកបានពីរគ្រាប់ ខណៈដែលម្ចាស់ជើងឯក Bayern Munich បានបំបាក់ក្រុមភ្ញៀវ RB Leipzig 6-0 ក្នុងការប្រកួតបើកឆាកនៅអាល្លឺម៉ង់ Bundesliga កាលពីថ្ងៃសុក្រ។
ប្រធានក្រុមជម្រើសជាតិអង់គ្លេសKane ដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងលីគកំពូលអាល្លឺម៉ង់ក្នុងរយៈពេលពីររដូវកាលកន្លងមកបានរកបាល់ទីមួយរបស់គាត់នៅនាទីទី 64 មុនពេលស៊ុតបញ្ចូលទីបានពីរគ្រាប់ទៀតនៅនាទីទី 74 និងទី 78 ដើម្បីបង្ហាញភាពខ្លាំងដ៏គួរឱ្យចាប់អារម្មណ៍របស់ Bayern ក្នុងការចាប់ផ្តើមរដូវកាលនេះ។
ក្រុមរបស់លោក Vincent Kompany ដែលបានលើកពាន German Supercup កាលពីសប្តាហ៍មុនជាមួយនឹងជ័យជម្នះ 2-1 លើ VfB Stuttgart មើលទៅហាក់ដូចជាត្រៀមខ្លួនជាស្រេចសម្រាប់ការចាប់ផ្តើមលីគជាមួយនឹងលទ្ធផលល្អយ៉ាងធំធេងលើ Leipzig។
ការប្រកួតបន្ទាប់Bayern ត្រូវប្រកួតជាមួយ Wehen Wiesbaden ក្រុមលេងនៅក្របខ័ណ្ឌលំដាប់ទី3របស់អាល្លឺម៉ង់នៅថ្ងៃពុធសម្រាប់កម្មវិធី German Cup ជុំទីមួយ មុនពេលធ្វើដំណើរទៅផ្ទះរបស់ក្រុម Augsburg ក្នុងសប្តាហ៍ក្រោយសម្រាប់ការប្រកួតទីពីររបស់ Bundesliga ។