ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ អបអរសាទរចំពោះលទ្ធផលវិជ្ជមាននៃ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគ៥ ជាមួយបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរី-ត្រាត ប្រទេសថៃ ដោយឈរលើស្មារតីការឯកភាពគ្នាក្នុងការអនុវត្តន៍បទឈប់បាញ់១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញGBCកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឱ្យមានប្រសិទ្ធភាព។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ បានលើកឡើងថា ៖ ខ្ញុំសង្ឃឹម និងជឿជាក់ថាកិច្ចប្រជុំបន្ទាប់ រវាងយោធភូមិភាគ៤ ជាមួយយោធភូមិភាគ២(ថៃ) នឹងប្រកបដោយភាពជោគជ័យ និងសន្តិវិធី ៕
...
ដោយ ៖ សិលា