អាជ្ញាធរខេត្តក្រចេះដុតបំផ្លាញគ្រឿងញៀន,កញ្ឆាក្រៀម គ្រាប់ពូជកញ្ឆា និងដើមកញ្ឆាស្រស់នៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញៀន

ចែករំលែក៖

ខេត្តក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៥ បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញៀន ក្រោមប្រធានបទ “រួមគ្នាបង្ការ ទប់ ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា” ដោយបានដុតបំផ្លាញគ្រឿងញៀនទម្ងន់ ២ ៤៨១,៥ក្រាម,កញ្ឆាក្រៀមទម្ងន់៣ ៩១០ក្រាម,គ្រាប់ពូជកញ្ឆាទម្ងន់១៣៣,៨៧ក្រាមនិងដើមកញ្ឆាស្រស់ ១ ៤០០ដើម ។

ក្នុងឱកាសនោះ លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រចេះមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានសម្រេចកំណត់យក ប្រធានបទនៃទិវាសម្រាប់ឆ្នាំ២០២៥ នេះ គឺ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» និងជាពិសេសការអនុវត្តផែនការស្តីពីគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គ្រប់ដំណាក់កាល ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១។

ជាមួយនេះ សកម្មភាពនេះ បង្ហាញពីឆន្ទៈមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាកិច្ចការអាទិភាពមួយ ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការបន្តអនុវត្តនូវមរតកអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងវិធានការដ៏មុតស្រួចរបស់សម្តេច ស្តីពីការ “សម្អាតផ្ទះយើង សម្អាតចក ចេញពីបឹង” ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print