ភ្នំពេញ: នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៥ ដោយមានការដឹកនាំផ្ទាល់ពីលោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងរបស់គណ:បញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះធ្វើរដ្ឋបាលតាមដងទន្លេដើម្បីរៀបចំសំណង់និងទូកអនាធិបតេយ្យតាមដងទន្លេដែលអាចក្លាយជាកន្លែងបង្កបទល្មើសគ្រឿងញៀននិងបទល្មើសផ្សេងៗក្នុងមូលដ្ឋានខណ្ឌឫស្សីកែវដោយមានការចូលរួមដោយផ្ទាល់ពី៖
១-លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ
២-លោកអធិការរង មេបញ្ជាការរង មន្រ្តីសាលាខណ្ឌ ប្រជាការពារ សរុបចំនួន ២០នាក់។
លោកអភិបាលខណ្ឌក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់រដ្ឋបាលសង្កាត់ ដែលមានដែនជាប់ដងទន្លេសាប ឲ្យចុះត្រួតពិនិត្យជាបន្ទាន់ និងទទួលខុសត្រូវចំពោះករណីសំណង់និងសកម្មភាពណាដែលផ្ទុយនឹងច្បាប់ ជាពិសេសក្នុងតំបន់ដែលគ្មានការគ្រប់គ្រងច្បាស់លាស់(អនាធិបតេយ្យ) ដែលអាចជាកន្លែងកើតមានការជួញដូរ ប្រើប្រាស់និងចែកចាយគ្រឿងញៀន។
លោកបានសង្កត់ធ្ងន់ថា ត្រូវមានវិធានការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះសំណង់និងសកម្មភាពខុសច្បាប់ ដោយមិនអនុញ្ញាតឲ្យមានការយោគយល់ណាមួយឡើយ៕
ដោយ៖ ជ្រោយពេជ្រ