ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​ពិដាន​ក្នុង​ឃ្លាំង​កំពុង​ជួសជុល​ផ្អើល​ពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់

ចែករំលែក៖

​ ភ្នំពេញ​៖ ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​ពិដាន​នៅ​ឃ្លាំង​កំពុង​តែ​ជួ​សជុល​មួយ​កន្លែង​ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ ។
​ហេតុការណ៍នេះបានកើតឡើងនៅ​ម៉ោង​១និង​៣០នាទី​យប់​ ថ្ងៃ​ទី​២​ ខែ​កញ្ញា​ឆ្នាំ​២០២៥​ នៅចំណុច​ឃ្លាំង​កំពុង​ជួសជុល​មួយ​កន្លែង​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ ភ្នំពេញ​ហាណូយ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែនសុខ​ ។
ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គឺ​ឃ្លាំង​ខាង​លើ​ បាន​បិទ​ទ្វារ​ ហើយឃ្លាំងនេះកំពុងតែជួសជុល​ ដោយ​មិន​ទាន់​ដំណើរ​ការ​ធ្វើ​អ្វី​មួយ​នោះ​ទេ​ ។
​ ប្រភព​បន្ត​ទៀត​ថា​លុះ​ដល់​ពេល​កេីត​ហេតុ​ ពួកគាត់​ជា​ប្រជាពលរដ្ឋ​រស់​ក្បែរ​នោះ​ បានឃើញ​មាន​ហុយ​ផ្សែង​ចេញ​ពី​ឃ្លាំង​ខាង​លើ​ដោយ​មិន​ដឹង​មូលហេតុ​ ទេីប​នាំ​គ្នា​ឆោឡោ​ រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​ដើម្បី​សុំ​ជំនួយ​រថយន្ត​ពន្លត់​អគ្គីភ័យ​ និង​អ្នក​ខ្លះ​ទៀត​ បាននាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ មក​បាញ់​អស់​ជាច្រើន​បំពង់​ ទេីប​ធ្វើ​អោយ​ស្ងប់​ផ្សែង​ទៅ​វិញ​ តែ​ដោយ​មិន​អស់​ចិត្ត​សមត្ថកិច្ច​សំរេច​បាញ់​ទឹក​អស់​១រថយន្ត​ ដេីម្បី​អោយ​អស់​ចម្ងល់​និង​ពន្លត់​អគ្គីភ័យ​អោយ​រលត់​ជា​ស្ថាពរ​ទៅ​វិញ​នៅ​វេលា​ម៉ោង​១និង​៥០នាទី​យប់​ថ្ងៃ​ដដែល​វិញ​ ។
​ ករណី​នេះ​ផង​ដែរ​ មិនបង្ក​ឲ្យ​មានការ​រាលដាល​ដល់​ផ្ទះ​​ប្រជា​ពល​ផ្សេងនោះទេ​ គឺ​គ្រាន់​តែ​ខូច​ខាត​ពិដានតែ​ប៉ុណ្ណោះ​ ចំពោះ​មូលហេតុ​បណ្តាលមក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​ ៕

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print