រថយន្ត​បេីក​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​រលំ​សង្កត់​ទៅ​លើ​រថយន្ត​មួយ​គ្រឿងទៀត​បេីក​បញ្ច្រាស​ទិស​​បណ្តាល​ឲ្យ​រងការ​ខូចខាត​

ចែករំលែក៖

​ ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រានឹងមានអ្នករួមដំណើរម្នាក់ទៀតបានបើករថយន្ត ជ្រុល​ទៅ​ឡេីង​ឃឿន​ថ្ម​ពុះចែកទ្រូងផ្លូវបន្តទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបាក់រលំសង្កត់ទៅលើរថយន្តមួយគ្រឿងទៀតដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលរងការខូចខាត ។
​ ហេតុការណ៍នេះបានកើតឡើងនៅ​ម៉ោង​១១និង​៥០នាទី​យប់​ថ្ងៃ​ទី​១ ខែ​កញ្ញា​ ឆ្នាំ​២០២៥ នៅតាមបណ្ដោយផ្លូវវ៉េងស្រេង ​ទល់មុខ​ផ្សារ​ឯករាជ្យ​១​ ស្ថិតក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ។
​ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសពីរនាក់រួមទាំងអ្នកបើកបរ បានបើករថយន្តម៉ាកតូយ៉ូតា កាមរីហាយប្រ៊ីតពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BF0742 បេីក​ធ្វើដំណើរតាមបណ្ដោយផ្លូវវ៉េងស្រេងទិសដៅពីកើតទៅលិច យ៉ាលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តជ្រុលទៅឡើងឃឿនសួនថ្មពុះចែកទ្រូងផ្លូវហើយបន្តទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបាក់រលំអស់មួយដើម​សង្កត់​ទៅលើរថយន្តតូយ៉ូតាព្រូស​ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2BX8047 មួយគ្រឿងទៀតដែល ជិះគ្នាពីរនាក់រួមទាំងអ្នកបើកបរក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលឲ្យរថយន្តតូយ៉ូតាព្រូសរងការខូចខាតបែកកញ្ចក់ផ្នែកខាងមុខខូចខាតតែ​មិន​គ្រោះថ្នាក់​ទៅដល់មនុស្ស ។

​បន្ទាប់ពីកេីតហេតុរថយន្ត​និង​អ្នក​បេីក​បរ​ ត្រូវ​បាន ជំនាញចរាចរណ៍ផ្លូវគោក ​យកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print