មុខសញ្ញា២នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿង​ញៀននៅស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ ដោយបានការដឹកនាំប​ញ្ជាពីលោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល​ខេត្ដកំពង់ស្ពឺ​ និងការចង្អុលណែនាំពី​លោកឧត្ដមសេនីយ៍ត្រី​ ម៉ាត់​ ធុច​ ស្ន​ងការរង​ ទទួលផែនប្រឆាំងគ្រឿងញៀន​ នៅវេលាម៉ោង​១៥និង៣០នាទីថ្ងៃទី២ ខែសីហា ២០២៥​ លោកវរសេនីយ៍ទោ​ ហ៊ាង​ ឈាងលី​ ស្នងការរង​ ដឹកនាំកា​រិយាល័យ​គ្រឿងញៀនបានប្រតិបត្ដិការ​ស្រាវជ្រាវ​ ដោយមានកិច្ចសហការពីកម្លាំងអធិការដ្ឋាននគរបាលស្រុ​កសំរោងទង​ បានបង្រ្កាប​មុខ​ស​ញញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់។

មន្ត្រីនគរបាលបានឲ្យដឹងថា នៅចំ​ណុចភូមិអន្លង់ស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ សមត្ថកិច្ចឃាត់ ខ្លួនឈ្មោះ រី វណ្ណះ ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិអន្លង់ស្នោ ឃុំស្គុះ ស្រុ​កសំរោ​ង​ទ​ង​ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជា​គ្រឿងញៀនចំនួន​២​កញ្ចប់តូច, ទូរស័ព្ទ១គ្រឿង និងដោ​យបានការសម្របសម្រួលនីតិវិធីពីអយ្យការអមសា​លា​ដំបូងខេត្ដ​ កំលាំងបន្ដឃាត់មុខ សញ្ញាបន្ថែមបាន​ម្នាក់ទៀត​ឈ្មោះ ប៉ុក សាម៉ុន ភេទ ប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិសំរោ​ង ឃុំត្រពាំងគង ស្រុកសំរោងទង រក​ឃើ​ញគ្រឿងញៀនចំនួន​៨កញ្ចប់​(១​ធំ ,១មធ្យម ,៦តូច)​ម៉ូតូ០១គ្រឿ​ង​,​ទូរ​ស័ព្ទ០១គ្រឿង ។ 

បច្ចុប្បន្នករណីខាងលេី​ សមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាង​ មកស្នងការដ្ឋាន​ន​គរបាលខេត្ដដេីម្បីបំពេញនីតិវិធី​ និងកសាងសំណុំ​រឿង ចាត់ការតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print