Isak បានមកហ្វឹកហាត់ជាមួយស៊ុយអែត បន្ទាប់ពីផ្ទេរទៅកាន់ Liverpoolក្នុងតម្លៃខ្លួនដ៏សន្ធឹក

ចែករំលែក៖

ទីបំផុត Alexander Isak បានត្រលប់មកទីលានហ្វឹកហាត់វិញកាលពីថ្ងៃអង្គារបន្ទាប់ពីការផ្ទេរទៅ Liverpool ក្នុងតម្លៃ 125 លានផោន (168.86 លានដុល្លារ) ដែលធ្វើអោយគាត់ក្លាយជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ Premier League កាលពីថ្ងៃចន្ទ។

ខ្សែប្រយុទ្ធIsak បានញញឹម និងសើចរីករាយនៅពេលដែលគាត់បានកំដៅសាច់ដុំជាមួយមិត្តរួមក្រុមស៊ុយអែតរបស់គាត់នៅទីក្រុង Stockholm មុនពេលការប្រកួតជម្រុះ World Cup របស់ពួកគេជាមួយស្លូវេនី និងកូសូវ៉ូ។

ចំណែកខ្សែប្រយុទ្ធ Viktor Gyokeres ដែលបានឆ្លងកាត់ការដោះដូរកីឡាករក្នុងរដូវក្តៅនេះ បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរថា តើគាត់មានអារម្មណ៍ធូរស្រាលទេ ដែលរឿងទាំងមូលត្រូវបានដោះស្រាយ ហើយទីផ្សារដោះដូរកីឡាករបានបិទ។Gyokeresបាននិយាយថា “វាមិនមែនជាអ្វីដែលអ្នកចង់ជាប់គាំងជារៀងរហូតនោះទេ។ យើងទាំងអស់គ្នារស់នៅសម្រាប់តែលេងបាល់ទាត់ ហើយយើងកំពុងទន្ទឹងរង់ចាំការប្រកួតដែលយើងមាននៅពេលនេះ”។Gyokeres បានផ្ទេរពី Sporting Lisbon ទៅកាន់ Arsenal ក្នុងកិច្ចព្រមព្រៀងតម្លៃរហូតដល់ 63 លានផោន។

ឥឡូវនេះស៊ុយអែតមានខ្សែប្រយុទ្ធឆ្នើមពីររូបរបស់ពិភពលោក ខណៈដែលពួកគេចាប់ផ្តើមយុទ្ធនាការជម្រុះ World Cup របស់ពួកគេនៅក្រៅទឹកដីប្រទេសស្លូវេនីនៅថ្ងៃសុក្រ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print