លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ផ្ទៃក្នុងកម្ពុជារឹងមាំជាធម្មតា = ថាមិនរឹងមាំគឺមកពីអាទាស់នៅក្រៅប្រទេសទេតើ?
២- ចាំមើលអាទាស់វាថាម៉េចទៀតនៅពេលដែលត្រកូលថាក់ស៊ិនត្រូវចប់ពីនយោបាយសៀម = ដោយសារតែភាពជ្រុលនិយមរបស់ខ្លួន?
៣- នាយករដ្ឋមន្ត្រីស្តីទីថៃស្នើសុំរំលាយសភាក្នុងពេលដែលដឹងថាខ្លួនចាញ់ = គឺជាគំនិតបំផ្លាញគូប្រកួតបើអញមិនបាន ឯងក៏មិនបានដែរ?
៤- បារាំងមានជំហរជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងកម្ពុជា = ដូចមានលិខិតបញ្ជាក់របស់ប្រធានាធិបតីបបារាំងហ្វ្រង់ស្វ័រហូល្លង់ចុះថ្ងៃទី៣១សីហា២០១៥ស្រាប់?
៥- ប្រាសាទតាមាន់ធំជារបស់ខ្មែរ = តើអាបាតឃ្លាំងមានសិទ្ធិមកបិទប្រាសាទនេះទៅ?
៦- នៅពេលដែលប្រទេសជាតិជួបបញ្ហាសង្គ្រាមឈ្លានពានពីសៀម = ការបិទមិនធ្វើពិធីបុណ្យអុំទូកឆ្នាំនេះគឺសមស្រប។
៧- ការនាំក្រុមសង្កេតការណ៍អន្តរកាលទៅពិនិត្យកន្លែងដែលសៀមបាញ់ផ្លោងចូលបរវេណខេត្តពោធិសាត់ = ដើម្បីជាសាក្សីនិងជាភ័ស្តុតាងបញ្ជាក់ពីការឈ្លានពានរបស់សៀមមកលើកម្ពុជា?
៨- ដីនៅភូមិជោគជ័យជាភូមិខ្មែរ = ទាហ៊ានសៀមអត់មានសិទ្ធិអីមកជជែកជាមួយប្រជាជនខ្មែរជាម្ចាស់ដីភូមិនេះទេ។
៩- ចង់ដឹងដីត្រង់ណាជាកម្មសិទ្ធិខាងណា = ត្រូវទុកឲ្យគណកម្មាធិការចម្រុះព្រំដែនជាអ្នកសម្រេចស្របតាមផែនទីក្រុមភូមិសាស្ត្រឥណ្ឌូចិន-សៀម។
១០- អាបាតឃ្លាំនៅឡើងចាងតែត្រឹមថ្ងៃទី៥កញ្ញានេះទេ = ចាប់ពីថ្ងៃទី៥កញ្ញា២៥តទៅ វាលែងមានមុខទៀតហើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print