លោក ម៉ែន គុង អភិបាលរងនៃគណៈអភិបាលខេត្ត បានសហការជាមួយអភិបាលស្រុក ឃុំកំភុន និងឃុំស្រែគរ នៃស្រុកសេសាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោក ម៉ែន គុង អភិបាលរងនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានសហការជាមួយអភិបាលស្រុក ឃុំកំភុន និងឃុំស្រែគរ នៃស្រុកសេសាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងនោះ៖

១-នៅឃុំកំភុន ជន់លិចផ្លូវប្រវែង ជាង១០០ម៉ែត្រ ស្ពានមួយកន្លែង តម្រូវឱ្យប្រជាពលរដ្ឋធ្វើដំណើរផ្លូវវាង និងលិចផ្ទៃដីចម្ការដាំស្រូវ បន្តិចបន្តួច ពុំប៉ះពាល់ខ្នងផ្ទះប្រជាពលរដ្ឋឡើយ។ ជារួមផលប៉ះពាល់តិចតួច។

២-នៅឃុំស្រែគរ បានធ្វើឱ្យខូចខាតស្ពានឈើ ១កន្លែង ទាំងស្រុង បច្ចុប្បន្នឃុំបានកៀរគរកម្លាំងក្នុងមូលដ្ឋានជួសជុលប្រើប្រាស់បណ្ដោះអាសន្ន។ សម្រាប់ប៉ុន្មានថ្ងៃនេះតម្រូវឱ្យធ្វើដំណើរឆ្លងដោយទូកចម្លងសិន។ 🫶🏻រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶🏻 ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print