ឪពុកម្ដាយស្លាប់ទាំង២នាក់ រីឯកូនស្រីរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុករថយន្តពេញទំហឹងនៅចំណុចផ្លូវបំបែក

ចែករំលែក៖

ភ្នំពេញ ៖ បុរសពីរនាក់ប្ដីប្រពន្ធបានស្លាប់នៅក្នុងថ្លុកឈាម ចំណែកកូនស្រីអាយុ១០ឆ្នាំបានរងរបួសធ្ងន់ ខណៈជិះម៉ូតូទៅបុករថយន្តមួយគ្រឿងពេញទំហឹងនៅចំណុចផ្លូវបំបែក។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​ ១និង២០នាទីរសៀល​ថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០២៥​ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង​ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ ។

ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធភ្លាមៗនោះពុំត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ។ចំណែកកូនស្រីរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។
តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥​ ស៊េរីឆ្នាំ២០២២​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1JW-6426 ជិះឌុបគ្នាក្នុងទិសដៅពីលិចមកកេីត​។ ខណៈពេលបេីកបរមកដល់ចំណុចខាងលេីក៏បានបុកជាមួយរថយន្ត​មួយគ្រឿងម៉ាក​ Highlander ពណ៌ស្ករ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2BP-4661ដែលធ្វើដំណើរក្នុងទិសដៅពីជេីងមកត្បូង​។

តាមព័ត៌មានឱ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះគឺម៉ូតូជនរងគ្រោះបានបុកចំកណ្ដាលរថយន្តបណ្ដាលឲ្យបោកក្បាលស្លាប់ពីរនាក់ប្តីប្រពន្ធនៅនឹងកន្លែង។ចំណែកកូនស្រីបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះ។បន្ទាប់ពីកើតមានគ្រោះថ្នាក់ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។

ក្រោយកេីតហេតុ​ មន្ត្រីមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីសម្រួលចរាចរណ៍និងទាក់ទងទៅនគរបាលជំនាញឱ្យមកចុះវាស់វែង រួចបញ្ជូនអ្នកបើកបរនិងរថយន្តព្រមទាំងម៉ូតូទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមច្បាប់៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print