ភ្នំពេញ៖ បុរសម្នាក់មិនដឹងមានវិតុំបត្តិអ្វីនោះទេខណៈផឹកស៊ីជាមួយបងប្អូនសុខៗស្រាប់តែប្រាប់ថាទៅទិញស្រាបៀរមួយភ្លែត តែបែរជាមកលោតទឹកបញ្ចប់ជីវិតនៅលើស្ពានមុនីវង្សថ្មី បង្ករការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៥ ចំនុចលើស្ពានមុនីវង្សថ្មី សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលលោតទឹក មានឈ្មោះ ពុំ ពេជ្រ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង ។
តាមការរាប់រៀបរបស់សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះបានជួបជុំផឹកស៊ីជាមួយបងប្អូននៅម្តុំបឹងតាម៉ាត ខណ្ឌដង្កោ លុះពេលផឹកសុខៗ ជនរងគ្រោះបានប្រាប់ថាទៅទិញស្រាបៀរ និងសុំលុយបងប្អូន៥ពាន់រៀលទុកចាក់សាំងទៅផ្ទះវិញផងដែរ ។
ប្រភពដដែលបានបន្តទៀតថា លុះពេលជនរងគ្រោះជិះម៉ូតូចេញទៅ ហេីយបងប្អូនចាំបាត់ៗ ក៏ទូរស័ព្ទទៅសួរ ស្រាប់តែប្រជាពលរដ្ឋជាអ្នកលេីកទូរស័ព្ទ ហេីយប្រាប់ថាជនរងគ្រោះបានលោតទឹកសម្លាប់ខ្លួន លើស្ពានច្បារអំពៅ ដោយបន្សល់ទុកម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខ ព្រៃវែង1K3207 និងទូរសព្ទដៃមួយគ្រឿងនៅលើស្ពាន ហេីយក៏នាំគ្នីគ្នា មកមេីលពិតថាជាម៉ូតូរបស់សាច់ញាតិគាត់មែន ។
ក្រោយកេីតហេតុ សមត្ថកិច្ចសំរេចយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋចាក់អង្រែលើ និងហៅសាច់ញាតិទៅបំភ្លឺផងដែរ ៕ដោយ៖សុខាសែនជ័យ
