ប្រាប់បងប្អូនថាទៅទិញស្រាបែរជា​ជិះ​ម៉ូតូ​មក​លោត​ទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​មុនីវង្ស​ថ្មី​

ចែករំលែក៖

​ ភ្នំពេញ​៖ បុរស​ម្នាក់​មិនដឹងមានវិតុំបត្តិអ្វីនោះទេខណៈផឹកស៊ី​ជាមួយ​បងប្អូន​សុខ​ៗ​ស្រាប់​តែ​ប្រាប់​ថា​ទៅទិញ​ស្រាបៀរ​មួយ​ភ្លែត​ តែ​បែរ​ជា​មក​លោត​ទឹក​បញ្ចប់​ជីវិត​នៅ​លើ​ស្ពាន​មុនីវង្ស​ថ្មី​ បង្ករការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​កាលពីវេលា​ម៉ោង​៧និង​៣០នាទី​យប់ថ្ងៃ​ទី​៧ខែ​កញ្ញា​ឆ្នាំ​២០២៥​ ចំនុច​លើ​ស្ពាន​មុនីវង្ស​ថ្មី​ សង្កាត់​ចាក់​អង្រែ​លេី ខណ្ឌ​មានជ័យ​ ។
​ ជនរងគ្រោះ​ដែល​លោតទឹក​ មាន​ឈ្មោះ​ ពុំ​ ពេជ្រ​ ភេទ​ប្រុស​អាយុ​២៧ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ ស្នាក់នៅ​បន្ទប់​ជួល​ម្តុំ​ផ្លូវ​វេងស្រេង​ សង្កាត់​ចោមចៅ​ទី១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង​ ។
​ តាម​ការ​រាប់​រៀប​របស់​សាច់ញាតិ​ជន​រងគ្រោះ​ បាន​ឲ្យដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ ជនរងគ្រោះ​បាន​ជួប​ជុំ​ផឹក​ស៊ី​ជាមួយ​បងប្អូន​នៅ​ម្តុំ​បឹង​តាម៉ាត​ ខណ្ឌ​ដង្កោ​ លុះ​ពេល​ផឹក​សុខ​ៗ​ ជនរងគ្រោះ​បាន​ប្រាប់​ថា​ទៅ​ទិញ​ស្រាបៀរ​ និង​សុំ​លុយ​បង​ប្អូន​៥ពាន់​រៀល​ទុក​ចាក់​សាំង​ទៅ​ផ្ទះ​វិញ​ផង​ដែរ​ ។
​ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ លុះ​ពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ចេញ​ទៅ​ ហេីយ​បង​ប្អូន​ចាំ​បាត់​ៗ​ ក៏ទូរ​ស័ព្ទ​ទៅ​សួរ​ ស្រាប់​តែ​ប្រជាពលរដ្ឋ​ជា​អ្នក​លេីក​ទូរស័ព្ទ​ ហេីយ​ប្រាប់​ថា​ជន​រងគ្រោះ​បាន​លោត​ទឹក​សម្លាប់​ខ្លួន​ លើ​ស្ពាន​ច្បារ​អំពៅ​ ដោយ​បន្សល់​ទុក​ម៉ូតូ​ហុងដា​ឌ្រីម​ ពាក់​ស្លាក​លេខ​ ព្រៃវែង​1K3207 និង​ទូរសព្ទ​ដៃ​មួយ​គ្រឿង​នៅ​លើ​ស្ពាន​ ហេីយ​ក៏នាំគ្នីគ្នា​ មក​មេីល​ពិត​ថា​ជាម៉ូតូ​របស់​សាច់ញាតិ​គាត់​មែន​ ។

​ ក្រោយ​កេីត​ហេតុ​ សមត្ថកិច្ច​សំរេច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ចាក់​អង្រែ​លើ​ និង​ហៅ​សាច់​ញាតិ​ទៅ​បំភ្លឺ​ផងដែរ​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print