អន្តរជាតិ : ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៥ សម្ភារៈមនុស្សធម៌ជួយសង្គ្រោះគ្រោះរញ្ជូយដីរបស់រដ្ឋាភិបាលចិនជំហានទី១ផ្តល់ជូនអាហ្វហ្កានីស្ថានបានដឹកទៅដល់ទីក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្កានីស្ថាន។សម្ភារៈមនុស្សធម៌ជំហានទី១នេះរួមមានតង់ ភួយជាដើមដែលជាសម្ភារៈត្រូវការបន្ទាន់ក្នុងតំបន់រងគ្រោះដែលដឹកជញ្ជូនតាមយន្តហោះY-20ពីរគ្រឿងរបស់កងទ័ពជើងអាកាសចិន។
លោក Bao Xuhui ភារធារីស្តីទីនៃស្ថានទូតចិនប្រចាំនៅអាហ្វហ្គានីស្ថានបានថ្លែងថា នៅខេត្តKonarជាដើមរបស់ប្រទេសអាហ្វហ្គានីស្ថានបានកើតមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាដែលបានបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់់បាត់បង់ជីវិតនិងរងរបួសនិងខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។ដើម្បីជួយឱ្យប្រជាជនក្នុងតំបន់រងគ្រោះឆ្លងកាត់គ្រាលំបាក រដ្ឋាភិបាលចិនបានសម្រេចចិត្តភ្លាមៗក្នុងការផ្តល់សម្ភារៈមនុស្សធម៌ដើម្បីជួយអាហ្វហ្កានីស្ថានជាបន្ទាន់ នេះបានបង្ហាញយ៉ាងពេញលេញពីមនោសញ្ចេតនាដ៏មេត្រីភាពរបស់រដ្ឋាភិបាលនិងប្រជាជនចិនចំពោះរដ្ឋាភិបាលនិងប្រជាជនអាហ្វហ្កានីស្ថាន។ជឿជាក់ថា ក្រោមការដឹកនាំនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ប្រជាជនក្នុងតំបន់រងគ្រោះរញ្ជួយដីពិតជានឹងអាចពុះពារឧបសគ្គនិងកសាងផ្ទះឡើងវិញក្នុងពេលឆាប់ៗជាមិនខាន៕
ប្រភព : (CCFR)