បាត់​ពី​ផ្ទះ​រយៈពេល៤​ថ្ងៃ បែរ​ប្រទះ​ឃើញ​ស្លា​ប់​ក្នុង​វាល​ស្រែ​​ផ្អើលប្រជាពលរដ្ឋក្នុងភូមិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​វាលស្រែ​ក្រោយ​ភូមិ​បង្ក​ឱ្យ​មាន ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​បាត់​ពី​ផ្ទះ​រយៈពេល៤​ថ្ងៃ​ទៅ​ហើយ​នោះ ។ ការ​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​វាលស្រែ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៣០​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​វាលស្រែ​ខាងលិច​ភូមិ​ស្វាយ​ដង្គុំ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាល​ស្រុក​សំរោង​ទង​បាន​ឱ្យ​ដឹង​ថា បុរស​ដែល​ដេក​ស្លាប់​នៅ​វាលស្រែ​នោះ ឈ្មោះ សួ​ស ផាត អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ដូន​អាត់ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ នគរបាល​ស្រុក​សំរោង​ទង​បន្ត​ថា នៅ​មុន​ពេល​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ គឺ​មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ដើរទៅ​មើល​ទឹក​ស្រែ​។ ពេល​ដើរ​នៅ​លើ​ភ្លឺស្រែ​ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​សាកសព​ឈ្មោះ​សួ​ស ផាត ដេក​ស្លាប់​ផ្កាប់មុខ​ក្នុង​ស្រែ ខាងលិច​ភូមិ​ស្វាយ​ដង្គុំ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​។

មន្ត្រីបន្ត​ថា បើ​យោង​តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​សព​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៥​កន្លង​ទៅ ប្ដី​របស់​គាត់​(​សព​) បាន​ដើរ​ចេញពីផ្ទះ មិនឃើញ​ត្រឡប់​មក​វិញ​សោះ​។ ស្រាប់តែ​នៅ​វេលា​ម៉ោង​១០​និង​២០​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ទទួល​ព័ត៌មាន​ថា​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ប្តី​គាត់​ដេក​ស្លាប់​នៅ​វាលស្រែ​បាត់​ទៅ​ហើយ ប្តី​របស់​គាត់​មាន​ជំ​ងី​ប្រចាំ​កាយ​ភ្លេចភ្លាំង​ស្មារតី ។

...

មន្ត្រីនគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា ក្រោយ​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ កម្លាំង​ជំនាញ​ផ្នែក​ពិនិត្យ​និង​វិភាគ​កន្លែង​កើតហេតុ បាន​ពិនិត្យ​ទៅ​លើ​ដងខ្លួន​សាក សព​ពុំ​មាន​ស្នាក​ស្នាម​អ្វី​ទេ​។ ហើយ​សាច់ញាតិ​ក្រុម​គ្រួសារ ទទួលស្គាល់​ថា ប្ដី​របស់​ខ្លួន​ពិតជា​ស្លាប់​ដោយ​ខ្លួនឯង​ប្រាកដ​មែន ដោយ​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​ឃុំ លោក​មេ​ភូមិ​ផង​ដែរ ។ ក្រោយ​ពិនិត្យ​រួចរាល់​សព​បុរស​ខាងលើ​ត្រូវ​បាន​នគរបាល​ជំនាញ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print