ខេត្តកំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង
រវាងរថយន្ដនិងរថយន្ដ នៅវេលាម៉ោង២៣និង៥នាទី ថ្ងៃ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ត្រង់ចំណុចភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ។
ដេីមហេតុបង្កឡេីងដោយអ្នកបេីកបរ រថយន្ត១គ្រឿង ម៉ាកតូយូតាព្រូស ពណ៌ទឹកមាសពាក់ផ្លាកលេខភ្នំពេញ2BP-1154 អ្នកបើកបរឈ្មោះ LIAO YONG ភេទប្រុស សញ្ជាតិចិន បើកបរក្នុងទិសដៅពីលិចឆ្ពោះ ទៅខាងកេីត ក្នុងស្ថានភាពបញ្រ្ចាសទិសគ្នាមកដល់
ចំណុចកេីតហេតុ រថយន្ដ Prius បានរេចង្កូតទៅផ្នែកខាងឆ្វេងដៃចូលទៅរករថយន្ដ Scania ដដឹកទំនិញអូសកុងតែន័រសណ្ដោងរឺម៉កពណ៌ក្រហម ពាក់ផ្លាកលេខកំពង់ចាម 3B-0849 សឺមីរ៉ឺម៉កពាក់ផ្លាកលេខត្បូងឃ្មុំ 4A-0401 បណ្ដាលឲ្យក្រឡាប់ក្រោយប៉ះទង្គិចគ្នារងគ្រោះយ៉ាងដំណំ ។
មូលហេតុ អ្នកបេីកបររថយន្ដ Priusពណ៌ទឹកមាស ជនបរទេស សញ្ជាតិចិន សមត្ថកិច្ចនគរបាលចរាចរណ៍រកឃេីញដោយឧបករណ៍វាស់ជាតិអាកុល 0.864mg/l) កាន់លិខិតឆ្លងដែនលេខEK4639800 ចុះថ្ងៃទី5-6- 2023 ផុតសុពលភាពថ្ងៃទី4-6-2033 មានបណ្ណបេីកបរលេខDRIVING LICENSE B.00344790 ស្នាក់នៅមិនអចិន្រ្ដៃយ៍ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ហេតុការណ៍ខាងលេី តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯកឃុត សុផល អធិការនគរបាលស្រុកថាបានបណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈរថយន្ដទាំង
សងខាង រីឯអ្នកបេីកបរដែលរងរបួសបានដឹកបញ្ជូនទៅសង្រ្គោះនិងព្យាបាលនៅមន្ទីរពេទ្យខេត្ដកំពង់ស្ពឺចំពោះវត្ថុតាងមធ្យោបាយបង្កកំលាំងបានធ្វេីការស្ទួចយករក្សា ទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគង អធិការដ្ឋាននគរបាលស្រុកសំរោងទង ដេីម្បីដំណេីរការតាមនីតិវិធី ចំណាត់ការតាមច្បាប់៕