រថយន្ត Lexus RX300 បុក​រថយន្ត​mazda 6 រងការ​ខូចខាត​ទាំង​សងខាង​

ចែករំលែក៖

ភ្នំពេញ​៖ រថយន្ត Lexus RX300 បេីក​បុក​រថយន្ត​ mazda 6 នៅ​ផ្លូវ​បំបែក​ជាបួន​បណ្ដាល​ឲ្យ​រងការ​ខូចខាត​ទាំង​សងខាង​ ។
​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១និង​៣០នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​១០ខែ​កញ្ញា​ឆ្នាំ​២០២៥ នៅចំណុច​ផ្លូវ​លេខ១៤៣កែង​ផ្លូវ​លេខ៣៦០​សង្កាត់​បឹង​កេង​កង​ទី​៣​ ខណ្ឌ​បឹង​កេង​កង។
​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​នឹងនារី​ម្នាក់​បានបេីក​រថយន្តម៉ាក​ mazda 6 ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AQ- 8586 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ១៤៣ក្នុងទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ដែល​ជា​ផ្លូវ​បំបែក​ជាបួន​ក៏ស្រាប់​តែ​មានបុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​នឹង​នារី​២នាក់​ បានបេីក​រថយន្តម៉ាក Lexus RX300 ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AC-2523 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ៣៦០ក្នុងទិសដៅ​ពី​លិច​ទៅ​កេីត​ដោយល្បឿន​លឿន​ធ្វើឱ្យជ្រុល​ទៅ​បុក​រថយន្ត​mazda​ បណ្តាល​អោយ​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​ចំហៀង​ខាង​ស្ដាំ​ បាក់​កង់​និង​ក្រពឹត​ផ្នែក​ខាង​ក្រោយ​ចំហៀង​ខាង​ស្ដាំ​ តែ​មិន​មានគ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​ទាំងនោះទេ។
​ដោយ​ឡែក​ខាង​រថយន្ត​Lexus វិញ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ ។
​ករណី​នេះ​ផង​ដែរ​ ភាគីទាំង​សងខាង​បានសម្របសម្រួល​គ្នាដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ ដោយ​សុខ​ចិត្ត​យក​រថយន្ត​ទៅ​ជួសជុល​រៀង​ៗខ្លួន​ដើម្បី​បញ្ចប់​រឿង​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print