ភ្នំពេញ៖ រថយន្ត Lexus RX300 បេីកបុករថយន្ត mazda 6 នៅផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ១៤៣កែងផ្លូវលេខ៣៦០សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់បានបេីករថយន្តម៉ាក mazda 6 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AQ- 8586 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៤៣ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួនក៏ស្រាប់តែមានបុរសម្នាក់រួមដំណើរជាមួយនឹងនារី២នាក់ បានបេីករថយន្តម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AC-2523 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦០ក្នុងទិសដៅពីលិចទៅកេីតដោយល្បឿនលឿនធ្វើឱ្យជ្រុលទៅបុករថយន្តmazda បណ្តាលអោយរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្ដាំ បាក់កង់និងក្រពឹតផ្នែកខាងក្រោយចំហៀងខាងស្ដាំ តែមិនមានគ្រោះថ្នាក់ដល់មនុស្សដែលជិះក្នុងរថយន្តទាំងនោះទេ។
ដោយឡែកខាងរថយន្តLexus វិញរងការខូចខាតផ្នែកខាងមុខ ។
ករណីនេះផងដែរ ភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយមិនរំខានដល់សមត្ថកិច្ចឡើយ ដោយសុខចិត្តយករថយន្តទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿង ៕ដោយ៖សុខាសែនជ័យ
