ភ្នំពេញ ៖ យុទ្ធសាស្ត្រ ប៉ះ យុទ្ធសាស្ត្រ!
១. កម្ពុជាប្រើយុទ្ធសាស្ត្រអត់ធ្មត់ និង មហាអត់ធ្មត់រង់ចាំអ្នកដឹកនាំពិតប្រាកដរបស់ថៃ បន្តការចរចាតាមយន្តការដែលមានស្រាប់ និងច្បាប់អន្តរជាតិដោយសន្តិវិធី។
២. ថៃប្រើយុទ្ធសាស្ត្របន្លាយពេលបោះបង្គោលព្រំដែន ដើម្បីឆ្លៀតប្រើកម្លាំងទ័ព និង ព័ទ្ធយកដីប្រជាពលរដ្ឋកម្ពុជាដោយប្រើបន្លាលួស, កង់ឡានចាស់ ៗ, សម្លេង, និងចុងក្រោយបំផុតបម្រុងប្រើយុទ្ធសាស្ត្របាញ់អាចម៍ថៃ មកលើប្រជាជនកម្ពុជាដែលជាម្ចាស់ដីមិនព្រមចាកចេញ។
៣. ព័ទ្ធយកដីរួចហើយ បម្រុងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃទៀតដោយរដ្ឋបាលខេត្តស្រះកែវ។
*យុទ្ធសាស្ត្របន្លាលួសថៃដោយទ័ព និង ប្រកាសចេញប័ណ្ណកម្មសិទ្ធ ជាយុទ្ធសាស្ត្របន្ថែមទុក្ខដល់រាជរដ្ឋាភិបាលបន្តវេនថៃ ឲ្យកាន់តែពិបាកដោះស្រាយបច្ចុប្បន្ននិងអនាគត នៅពេលតំបន់ទាំងនោះត្រូវបានកម្ពុជាប្តឹងទៅតុលាការ ICJ ទៀត។
*ប្រាសាទព្រះវិហារខ្ទេចខ្ទាំ, ផ្ទះសម្បែងប្រជាពលរដ្ឋខ្ទេចខ្ទីរ, ប្រជាពលរដ្ឋភៀសសឹករស់នៅដោយលំបាកនិងភ័យខ្លាច, បន្លាលួសកង់ឡានព័ទ្ធយកដី, ឡានដឹកអាចម៍ថៃ១៤គ្រឿង, គ្រាប់បែកមិនទាន់ផ្ទុះ, អាវុធគីមី សុទ្ធសឹងជាភ័ស្តុតាងដែលត្រូវឡើងទៅ UN, UNSC, ASEAN, ICJ, និង UNESCO។
*នេះជាបញ្ហដែល លោកនាយករដ្ឋមន្ត្រីថ្មី អានុធិន ត្រូវដោះស្រាយ៖
-ចង់បន្តយុទ្ធសាស្ត្ររបស់លោកថាក់សុីនដើម្បីធ្វើសង្គ្រាមថ្មី, បិទច្រកព្រំដែន, ឬព័ទ្ធយកដីបន្ថែមទៀត? ឬក៏
-បង្កើតក្រុមសង្កេតការណ៍អាស៊ាន(AOT)
ដើម្បីបន្តការងារតាមយន្តការ ASEAN, UNSC, UN? ៕
ដោយ ៖ (យុវជន ៧មករា)