ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានស្ថាបនាឡើងដោយមានការសិក្សាច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ពេលនេះស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា កំពុងសាងសង់យ៉ាងមមារញឹក ដោយម្រេចលទ្ធផល៤៥%ហើយ មានន័យការអនុវត្តគម្រោងលឿនជាងផែនការ៤,១១% ។ ស្ពាននេះមានរយៈពេលសាងសង់៤២ខែ និងត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ខាងមុខ។
លោក ផន រឹម បានគូសបញ្ជាក់ថា ពេលសាងសង់រួចស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រានឹងជួយរួមមានដូចខាងក្រោម៖
*១-កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
*២- ជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច សង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។
*៣-កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕