អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ ពេលធ្វើហើយស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ជួយអ្វីខ្លះដល់ការធ្វើដំណើរ និងការដឹកជញ្ជូន?

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានមានប្រសាសន៍ថា​ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានស្ថាបនាឡើងដោយមានការសិក្សាច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

លោកអ្នកនាំពាក្យ​រូបនេះ​ បានបញ្ជាក់ថា​ ពេលនេះស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា កំពុងសាងសង់យ៉ាងមមារញឹក ដោយម្រេចលទ្ធផល៤៥%ហើយ មានន័យការអនុវត្តគម្រោងលឿនជាងផែនការ៤,១១% ។ ស្ពាននេះមានរយៈពេលសាងសង់៤២ខែ និងត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ខាងមុខ។

លោក​ ផន​ រឹម​ បានគូសបញ្ជាក់ថា​ ពេលសាងសង់រួចស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រានឹងជួយ​រួមមាន​ដូចខាងក្រោម​៖

*១-កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

*២- ជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច សង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។

*៣-កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print