ចិន​អំពាវនាវ​ឱ្យភាគីនានា​បង្កើន​កិច្ចខិតខំប្រឹងប្រែងផ្នែក​ការទូតបន្ថែមទៀតក្នុង​បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់​

ចែករំលែក៖

អន្តរជាតិ : ក្រុមប្រឹក្សាភិបាលនៃទី​ភ្នាក់​ងារ​​​ថាមពលបរមាណូ​អន្តរជាតិ (IAEA) បានធ្វើ​ការ​ពិភាក្សាអំពីវឌ្ឍនភាពវិជ្ជមាននៃការ​រៀបចំ​​ឡើងវិញ​​នូវ​កិច្ចសហប្រតិបត្តិការផ្នែក​ធានា​និង​ត្រួតពិនិត្យ​​នុយគ្លេអ៊ែរ​​រវាង​អ៊ីរ៉ង់ និងលេខាធិការដ្ឋាន IAEA កាលពី​ថ្ងៃទី ១០ ខែកញ្ញា​​។

លោក Li Song តំណាងរបស់ចិនប្រចាំជា​អចិន្ត្រៃយ៍នៅ IAEA បានថ្លែង​ថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើ​អនុត្តរភាព​ និងអំណាចជិះជាន់។ គំនិត​ផ្តួច​ផ្តើម​អភិបាលកិច្ចសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលលើក​ឡើងដោយលោក​Xi Jinping ប្រធាន​រដ្ឋ​ចិន​ ជា​ការ​ណែនាំ​សំខាន់​​​សម្រាប់ការ​​​ដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ឱ្យបានសមរម្យ​ ។ ប្រទេសចិនដាស់តឿន​ឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជៀសវាងការប្រើ​កម្លាំងបាយខុសទំនង​​ ហើយអំពាវនាវឱ្យភាគីទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែក​ការទូតបន្ថែមទៀតក្នុង​​បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់៕

...

ប្រភព : (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print