អន្តរជាតិ : ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានធ្វើការពិភាក្សាអំពីវឌ្ឍនភាពវិជ្ជមាននៃការរៀបចំឡើងវិញនូវកិច្ចសហប្រតិបត្តិការផ្នែកធានានិងត្រួតពិនិត្យនុយគ្លេអ៊ែររវាងអ៊ីរ៉ង់ និងលេខាធិការដ្ឋាន IAEA កាលពីថ្ងៃទី ១០ ខែកញ្ញា។
លោក Li Song តំណាងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅ IAEA បានថ្លែងថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើអនុត្តរភាព និងអំណាចជិះជាន់។ គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលលើកឡើងដោយលោកXi Jinping ប្រធានរដ្ឋចិន ជាការណែនាំសំខាន់សម្រាប់ការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ឱ្យបានសមរម្យ ។ ប្រទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជៀសវាងការប្រើកម្លាំងបាយខុសទំនង ហើយអំពាវនាវឱ្យភាគីទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបន្ថែមទៀតក្នុងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់៕
ប្រភព : (CCFR)