នគរបាល​ខេត្ត​ព្រះសីហនុ​ បញ្ជូន​ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​ ០៥នាក់​ ទៅតុលាការ​ពាក់ព័ន្ធ​ករណីលេងល្បែងស៊ីសងដោយខុសច្បាប់(លេងបៀរ និងចាក់ឡូតូ)

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានបង្ហាញ​មុខ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​ ០៥នាក់​ ជាសាធារណៈ​ មុននិងបញ្ជូនខ្លួនទៅ​សាលាដំបូងខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ ក្រោយឃាត់ខ្លួន​ជាក់ស្តែង ក្នុងករណីលេងល្បែងស៊ីសងដោយខុសច្បាប់(លេងបៀរ និងចាក់ឡូតូ)។

ក្នុងប្រតិបត្តិការនោះ​ ដោយអនុវត្តតាមអនុសាសន៍របស់ លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោង ១៦:៣០ នាទី កម្លាំងនគរបាលក្រុងព្រះសីហនុ បានបង្ក្រាបកន្លែងលេងល្បែងស៊ីសង (បៀរ និងចាក់ឡូតូ) នៅក្រុមទី២៤ ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ ។

ចំណែក​វត្ថុតាងចាប់យកបានរួមមាន៖ កុំព្យូទ័រចាក់ហ្គេមឡូតូ ១ គ្រឿង សន្លឹកបៀរ ១ ហ៊ូ កន្សែងពោះគោចំនួន ១ (សម្រាប់លេងបៀរ) ទូរស័ព្ទ ៤ គ្រឿង (VIVO ២, ផ្ទៃមេឃ ១, ពណ៌ខ្មៅ ១) ។

...

បច្ចុប្បន្ននៅថ្ងៃទី​១២​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះ​ កម្លាំងសមត្ថកិច្ចជំនាញ បានបញ្ជូនខ្លួនជនសង្ស័យទាំង ៥នាក់ និងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print