ស្រណោះណាស់.! បុរសម្នាក់ ជិះម៉ូតូ វ៉ាជាមួយម៉ូតូកង់បី ដួលចូលក្រោមឡានកិន ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូមួយគ្រឿងបានបើក វ៉ាជាមួយនិងកង់បីខាងឆ្វេងដៃមិនផុត ដួលចូលក្រោមឡានកិន ស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង៤រសៀលថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចលើផ្លូវវ៣ងស្រេង  សង្កាត់ចោមចៅទី២ ខណ្ឌពោលធិ៍សែនជ័យ រាជធានីភ្នំពេញ ។

      សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូកង់បីបណា្តលឲ្យមនុស្ស០១នាក់ស្លាប់នៅកន្លែងកើតហេតុ ដោយភាគីម៉ូតូកង់បី ពណ៌ស (អ្នកបើកបររត់គេចពីកន្លែងកើតហេតុបាត់)។ រីឯភាគីម៉ូតូមួយគ្រឿងម៉ាក់ស្តុបពីរ  ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IG.2692 បើកបរដោយឈ្មោះ ស្រូយ ភេទប្រុស អាយ២០ឆ្នាំជាងមុខរបរលក់ម៉ូតូលីម៉េង99 ស្នាក់នៅភូមិកោង សង្កាត់ចោមចៅទី១ ខណ្ឌពោលធិ៍សែនជ័យ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព)។

    តាមប្រភពព័ត៌មាន និងរូបវីដេអូកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូខឆងលើនិងម៉ូតូកង់បីបើកបរស្របទិសគ្នាក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុម៉ូតូក៏បានឡើងវ៉ានិងម៉ូតូកង់បីខាងឆ្វេងរួចបានវ៉ាក់ជាមួយរថយន្តមួយគ្រឿងទៀតហើយ ម៉ូតូខាងលើបង្កបានគេចបោកចូលក្រោមរថយន្តដែលបើកមកពីក្រោយស្របទិសគ្នាក៏កិនតែម្ដង។

    ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចធ្វេីកំណត់ហេតុប្រគល់សពទៅវត្តរងចាំក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាង(រថយន្ត និងម៉ូតូកង់បាននាំគ្នារត់គេចខ្លួនបាត់សម្រោលពីកន្លែងកើតហេតុផងដែរ) ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយកម៉ូតូរងគ្រោះនិងរថយន្តទៅរក្សាទុកនិងស្រាវជ្រាវរករថយន្តបង្កដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ ។ ដោយះជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print