អគ្គិភ័យឆាបឆេះរោងស្នាក់នៅ របស់កម្មករសាងសង់អគ្គនាយកដ្ឋានពន្ធដារនៅតំបន់អភិវឌ្ឍន៍OCICជ្រោយចង្វារយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ៖ រោងស្នាក់នៅរបស់កម្មករសាងសង់អគ្គនាយកដ្ឋានពន្ធដារនៅតំបន់អភិវឌ្ឍន៍អូស៊ីអាយស៊ី(OCIC)ជ្រោយចង្វារត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្សែងហុយយ៉ាងខ្មួលខ្មាញ់ទៅលើអាកាសបង្កឲ្យមានការភ្ញាក់ផ្អើលស្ទើរគឺមួយជំហៀងរាជធានីភ្នំពេញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ២និង០០នាទីរសៀល ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២៥នៅទីតាំងការដ្ឋានដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ ocic ជ្រោយចង្វារក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពអោយដឹងថា នៅមុនពេលកើតហេតុខណៈ ពេលដែលកម្មករនាំគ្នាទៅធ្វើការស្រាប់តែភ្លើងបានឆាប់ឆេះចេញមកពីរោងស្នាក់នៅរបស់កម្មករហើយរាលដាល យ៉ាងឆាប់រហ័សបង្កទៅជាផ្សែងខ្មៅទៅលើអាកាសនិងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្មករដែលកំពុងធ្វើការនាំគ្នារត់ទៅយកអីវ៉ាន់ចេញ។ភ្លាមៗអាជ្ញាធរនិងសមត្ថកិច្ចក៏បានទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យជាច្រើនអង្គភាព ជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។ដោយសារតែរោងស្នាក់នៅរបស់កម្មករសាងសង់ជាប់ៗគ្នានិងជាច្រើនជាន់ ធ្វើឲ្យភ្លើងបានឆាបឆេះរាលដាយ៉ាងឆាប់រហ័សយ៉ាងសន្ធោរសន្ធៅធ្វើអោយរថយន្តពន្លត់អគ្គីភ័យមានការលំបាកនៅក្នុងការបាញ់ពន្លត់។

តាមព័ត៌មានឲ្យដឹងថា នៅវេលាម៉ោង ៣ រសៀលទៅហើយភ្លើងមិនទាន់បានរលត់នៅឡើយនៅតែកំពង់ឆេះពេញបន្ទុកយ៉ាងសន្ធោសន្ធៅ។

 

តាមព័ត៌មានអោយ ដឹងទៀតថា រោងស្នាក់នៅជាច្រើនដែលសាងសង់ជាបន្ទប់ៗនឹងច្រើនជាន់ត្រូវបានភ្លើងឆាបឆេះរាលដាលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ទោះបីជាយ៉ាងណាគេពុំទាន់ដឹងពីមូលហេតុ ឡើយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print