បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយចាក់ស្ត្រីកូន បំណុលជាច្រើនកាំបិតបណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តសៀមរាប÷ ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកប្រាសាទបាគងបានរាយការណ៍អំពីករណីអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ចាក់និងកាំបិតចិតបន្លែ យ៉ាងសាហាវព្រៃផ្សៃ ហួសពីតម្លៃជាមនុស្ស ជាតិមួយ នៅចំណុចផ្ទះ របស់ម្ដាយជនរងគ្រោះ ដែលស្ថិតក្នុងភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅវេលាម៉ោង៩ និង ២០នាទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។

ប្រភពច្បាស់ការណ៍បានឱ្យដឹងថា អំពើសាហាវឃោរឃៅបានបង្កឡើងដោយជនសង្ស័យជាម្ចាស់បំណុលឈ្មោះ ផល បូរ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយជនរងគ្រោះគឺជាកូនបំណុលឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ាភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិគោកធ្លក ឃុំកណ្ដែកស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពដដែលបានឱ្យដឹងថា កន្លងមកឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា បានខ្ចីលុយពីឈ្មោះ ផល បូរ៉ា ដែលមានទឹក ប្រាក់សរុបចំនួន១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយក្រោយមកឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា បានសងចំនួនបីពាន់ដុល្លាររួចទៅហើយ និងនៅសល់ប្រាំពីរពាន់ដុល្លារសហរដ្ឋអាមេរិកទៀតមិនទាន់បានសងក៏មានការឈ្លោះទាស់ទែងគ្នារហូតមក។

ប្រភពដដែលបន្ថែមទៀតថា លុះនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ៩ ព្រឹកឈ្មោះ ផល បូរ៉ា ជាម្ចាស់កំណុលបានទៅសួរនាំឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា ជាជនរងគ្រោះ។ នៅពេលទៅដល់ បាននិយាយសម្រប សម្រួលគ្នា ប៉ុន្តែមិនត្រូវក៏មានការឈ្លោះប្រកែកគ្នា តឹងសសៃរក ហើយពេលនោះឈ្មោះ ផល បូរ៉ា បានដកកាំបិតចិតបន្លែមានផ្លែដែក ដងជ័រពណ៌ខ្មៅ ប្រវែងបីតឹក ដែលខ្លួនបានយកមកពីផ្ទះ ចាក់ទៅលើឈ្មោះ តាន់ ម៉ារ៉ា ជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់មកឈ្មោះ ផល បូរ៉ា បានជិះម៉ូតូត្រឡប់មកផ្ទះនៅភូមិគោកត្នោតវិញបាត់។

...

ប្រភពបានបញ្ជាក់ថា បច្ចុប្បន្នឈ្មោះ តាន់ ម៉ារ៉ា ហៅយ៉ា ជាជនរងគ្រោះកំពុងធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាប ចំណែកឯជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះ សមត្ថកិច្ចជំនាញកំពុងសាកសួរ និងបន្តនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print