សិង្ហបុរីចាត់បារីអេឡិចត្រូនិក ក្នុងបញ្ជីគ្រឿងញៀនថ្នាក់C ខណៈមន្ត្រីជំនាញកម្ពុជាក៏ទទួលស្គាល់ដែរថា ការប្រើប្រាស់បារីប្រភេទនេះ ប៉ះពាល់ដស់សុខភាព

ចែករំលែក៖

ភ្នំពេញ ៖ ប្រទេសសិង្ហបុរីបានចាត់បញ្ចូលបារីអេឡិចត្រូនិក ក្នុងបញ្ជីគ្រឿងញៀនថ្នាក់ C និងដាក់បន្ថែមពិន័យធ្ងន់ធ្ងរជាងមុន ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះតទៅ។ នេះបើយោងតាមការផ្សាយរបស់ channelnewsasia កាលពីពេលថ្មីៗនេះ។

គួរបញ្ជាក់ថា សិង្ហបុរីបានហាមឃាត់ការនាំចូល ការលក់និងចែកចាយ និងការប្រើប្រាស់បារីអេឡិចត្រូនិក តាំងពីខែសីហា ឆ្នាំ២០១៦។ អ្នកនាំចូលបារីអេឡិចត្រូនិក នឹងត្រូវពិន័យជាប់ពន្ធនាគារចាប់ពី៣ឆ្នាំ ដល់២០ឆ្នាំ។ ចំណែកអ្នកចែកចាយបារីអេឡិចត្រូនិក ត្រូវពិន័យជាប់ពន្ធនាគារ ចាប់ពី២ឆ្នាំដល់១០ឆ្នាំ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះតទៅ ។
លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែកញ្ញានេះថា នេះជាការអនុវត្តន៍ច្បាប់របស់ប្រទេសនីមួយៗ ក្នុងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅប្រទេសរបស់ខ្លួន។
លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា ការប្រើប្រាស់បារីអេឡិចត្រូនិកនេះ នាំឱ្យប៉ះពាល់ដល់សុខភាព ហើយក៏ជាច្រកចូលឈានទៅរកការប្រើប្រាស់គ្រឿងញៀន។ កន្លងមកនេះ ក្រសួងស្ថាប័នពាក់ព័ន្ធបានចេញនូវសេចក្តីណែនាំមិនឱ្យមានការចរាចរ ឬប្រើប្រើប្រាស់បារីអេឡិចត្រូនិកនេះ នៅក្នុងនោះក្រសួងអប់រំ យុវជន និងកីឡាចេញមួយដង ក្រសួងសុខាភិបាលចេញមួយដង និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចេញចំនួនពីរដង សំដៅបង្ការទប់ស្កាត់ ការរីករាលដាលនៃការជ្រើមជ្រួលប្រើបារីប្រភេទនេះ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព ខាតបង់ពេលវេលារៀនសូត្រ ឬឈានដល់ការប្រើប្រាស់គ្រឿងញៀននាំឱ្យមានការបំផ្លាញដល់ខ្លួនឯង គ្រួសារ សង្គមជាតិ។
លោកឧត្តមសេនីយ៍ឯក បន្ថែមទៀតថា សម្រាប់បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការហាមឃាត់ ការប្រើប្រាស់ឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីសម្រាប់ជក់ និងស៊ីហ្សានេះ គឺស្ថិតនៅក្នុងពង្រៀងនៅឡើយមិនទាន់ចេញជាផ្លូវការទេ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print