សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បើក​សវនាការ​សំណុំរឿង​​លោក​ អ៊ុំ​ សំអាន​

ចែករំលែក៖

ភ្នំពេញ៖ សំណុំរឿងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា នេះ ។

សវនាការនេះ ដឹកនាំដោយលោក ហេង សុខណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និង លោក គុជ គឹមឡុង ជាតំណាងអយ្យការ ។

លោក អ៊ុំ សំអាន ជាប់ចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ( បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ) និង បទញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ។

បទល្មើសញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ កំណត់ការផ្តន្ទាទោសពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល ។

បទល្មើសញុះញង់ឲ្យមានការរើសអើង កំណត់ការផ្តន្ទាទោសពី១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី២លានរៀលទៅ៦លានរៀល ។

លោក អ៊ុំ សំអាន បរាជ័យក្នុងការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្នជាបន្តបន្ទាប់ ពោលគឺ តាំងពីដំណាក់កាលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សភាស៊ើបសួរសាលាឧទ្ធរណ៍ និង តុលាការកំពូល ៕

1111

ដោយ៖ ចេស្តា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print