ផឹកស្រាស្រវឹងនឹកឃើញរឿងចាស់ ចង.កសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ចង.កសម្លាប់ខ្លួនលើកទី១មិនសម្រេចដល់លើកទី២បានសម្រេចដូចបំណងសង្ស័យមានបញ្ហាជំងឺខួរក្បាល និងវិបាត់សេ្នហា។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្រោយសាលាបឋមសិក្សា សាមគ្គី ស្ថិតក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះ(សព)មានឈ្មោះ ហម មករា ហៅគួយ អាយុ២២ឆ្នាំមុខរបរកម្មករលីសែង ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីមិត្តភក្ដិជនរងគ្រោះឈ្មោះ ជា សុភក្រ័ ហៅតោ អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានអង្គុយផឹកសុីជាមួយមិត្តភក្ដិរបស់គេម្នាក់ទៀតឈ្មោះ ឡាច សំភព ហៅកណ្ដៀ នៅក្រោយផ្ទះបាយហើយគេឃើញជនរងគ្រោះដើរកាន់ដបស្រានិយាយតែម្នាក់ឯង ពេលនោះជនរងគ្រោះដើរមកជិតសួរទៅជនរងគ្រោះថាឯងឆ្កួតទេអី? បានជាដើរនិយាយតែម្នាក់ឯងចឹង? ពេលនោះជនរងគ្រោះបានឆ្លើយតបទៅវិញថា ឯងយល់អត់ បើឯងមិនយល់ទេទុកឲ្យអាញ់ជាអ្នកយល់ ហើយក្រោយមកជនរងគ្រោះបានដើរទៅបាត់។

ក្រោយមកមិត្តភក្កិជនរងគ្រោះបានដើរមកវិញតែមិនឃើញជនរងគ្រោះក៏នាំគ្នាដើររកជនរងគ្រោះរហូតដល់ចំណុចកើតហេតុក៏ប្រទះឃើញសពជនរងគ្រោះបានចង.កនិងវល្លិ៍ដដឹតដែលដុះនៅលើដើមដូងក្នុងដីឡូត៏មួយដែលនៅជាប់និងសាលាបឋមសិក្សាសាមគ្គីនោះស្លាប់បាត់ទៅហើយ។

បើតាមការឲ្យដឹងពីបងប្រុសជនរងគ្រោះឈ្មោះ ចន្ទ ភារ៉ា បានប្រាប់ថា ប្អូនប្រុសរបស់គាត់ឲ្យតែពេលផឹកស្រាតែងតែមានស្មារតីមិនល្អរវើរវាយរកតែឃាត់មិនឈ្នះនោះទេរហូតដល់ស្វាងស្រាទើបគេប្រែមកជាមានស្មារតីធម្មតាវិញ។

ហើយបើតាមប្រភពពីមិត្តភក្ដិរបស់ជនរងគ្រោះខាងលើបានឲ្យដឹងថា ជនរងគ្រោះពីមុនមកគឺធ្លាប់ប្រាប់ថារូបគេធ្លាប់បានស្រលាញ់នារីម្នាក់តែគេមិនស្រលាញ់វិញទើបធ្វើឲ្យគេមានបំណងធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតម្តងរួចហើយ តែមិនបានសម្រេច រហូតដល់ថ្ងៃកើតហេតុនេះគឺសង្ស័យតែគេផឹកស្រាស្រវឹងហើយក៏នឹកឃើញរឿងចាស់ទើបរត់ទៅចង.កម្ដងទៀតរហូតបានសម្រេចទៅ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានព្រមទាំងសមត្ថកិច្ចកោសល្យវិច័យបានចុះមកដល់ចំណុចកើតហេតុហើយបានពិនិត្យមើលជុំវិញកន្លែងកើតហេតុឃើញថា ជនរងគ្រោះបានឡើងទៅលើដំបូលបន្ទប់ទឹកសាលាខាងលើនោះហើយបានឈោងទាញយកវល្លិ៍ដដឹតចំនួនបួនសសៃយកមករុំត្រង់កហើយបានទម្លាក់ខ្លួនទៅក្រោមបណ្ដាលឲ្យផុតដង្ហើមស្លាប់តែម្តង។

ករណីខាងលើសមត្ថកិច្ចជំនាញបានសន្និដ្ឋានថាជាករណីធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅតម្កល់នៅវត្តតាំងកសាងខាងជើងរងចាំការធ្វើបុណ្យទៅតាមប្រពៃណី ៕

seyha (1) seyha (3) seyha (6) seyha (2) seyha (4) seyha (7) seyha (5)

ដោយ៖ តុង សីហា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print