ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលសហការគ្នាស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់ ជាប់ពាក់ព័ន្ធនិងករណីលួចនិងទទួលផលចោរកម្ម នៅក្នុងមណ្ឌលកុមាកំព្រាខេត្តពោធិ៍សាត់។
ប្រតិបត្តការខាងលើនេះបានអនុវត្តឡើងកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តការខាងលើឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ទី១-ឈ្មោះ អឿន គឹមសំ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់(លួច)។ទី២-ឈ្មោះ ដាំ ផល្លី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ-សង្កាត់ជាមួយគ្នា(លួច)។ ទី៣-ឈ្មោះ និល វេងហុង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់(ទទួលផលចោរកម្ម)និងទី៤-ឈ្មោះ ហួត វុទ្ធា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាស្ដី ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់(ទទួលផលចោរកម្ម)។
ប្រភពបន្តថា ការឃាត់ចាប់ខ្លួនពួកគេខាងលើនេះ បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចសម្ភារ(កុំព្យូរទ័រ, កាមេរ៉ា,និងឯកសារផ្សេងៗ) របស់ជនជាតិបរទេស (បារាំង) ឈ្មោះ ម៉ារី ចុះកម្មសិក្សានូវមណ្ឌលកុមាកំព្រាខេត្តពោធិ៍សាត់ នៅក្នុងចន្លោះម៉ោង១២ទៅម៉ោង០៣ទៀបភ្លឺថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦កន្លងមកនេះ។
ប្រភពដដែលបន្តទៀតថា ចំពោះសង្ស័យទាំង០៤នាក់កំពុងបំពេញសំណំបែបបទពាក់ព័ន្ធនៅការិយាល័យជំនាញនៃស្នងការនគរបាលដើម្បីបញ្ជូនខ្លួនពួកគេទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ បឹុម ពិន
...