តូតា និង អេវីន និយាយរឿងឈុតឱបថើបក្នុងរឿង ”ម្ទេសហឹរប៉ះអំបិលប្រៃ”

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញា ម៉ាក សែនសូនីតា ហៅតូតា ប៉ះជាមួយនឹងតារាសម្តែងប្រុស លោកអេវីន បានជួបគ្នាជាលើកដំបូងក្នុងខ្សែភាពយន្តភាគថ្មីរឿង”ម្ទេសហឹរប៉ះអំបិលប្រៃ”។ មានឈុតឆាកជាច្រើនដែលតារាប្រុសស្រីទាំងពីររូបនេះចាប់អារម្មណ៍ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេអៀនច្រើននោះគឺឈុតឱបថើបញក់ញីនោះ។

ការបញ្ជាក់របស់តារាប្រុសស្រីរូបនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងកម្មវិធីជួបអ្នកគាំទ្រនៅផ្សារទំនើបអ៊ីអនដែលរៀបចំដោយស្ថានីយទូរទស្សន៍PNN។

កញ្ញា ម៉ាក សែនសូនីតាបញ្ជាក់ថា ខ្សែភាពយន្តភាគថ្មីរឿង”ម្ទេសហឹរប៉ះអំបិលប្រៃ”នេះនឹងចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី៥ខែកញ្ញា នេះតទៅចាប់ពីម៉ោង៨ដល់ម៉ោង៩យប់ ហើយរឿងនេះទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជនក្រោយពីចេញឈុតឆាកខ្លីៗរបស់រឿងរួចមក។ កញ្ញា បន្តថា រឿងនេះមានឈុតឆាកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទាំងកំប្លែង ឈុតឆាកកាច់កុងច្រណែនឈ្នានីស និងស្នេហាជាដើម។ ទាក់ទិននឹងឈុតឆាកស្នេហាវិញកញ្ញា តូតាបញ្ជាក់ថា ឈុតនេះនាងមិនមានការលំបាកច្រើនទេព្រោះតែកន្លងមកនាងធ្លាប់សម្តែងឈុតឆាកបែបនេះជាច្រើនលើកច្រើនសារួចមកហើយ។ កញ្ញា បន្តថា មិនមានឈុតឆាកខុសច្រើនទេសម្រាប់ប្លង់មួយនេះ ហើយក៏មិនមានអីដែលសិចស៊ីឬជ្រុលហួសហេតុដែរ។

លោក អេវីន វិញបញ្ជាក់ថា ឈុតស្នេហា ឬត្រឹមតែជាការឱបថើបនោះមិនមានអ្វីដែលធ្វើឲ្យលោកអៀនច្រើនទេព្រោះតែលោកធ្លាប់សម្តែងខ្សែភាពយន្តដែលមានឈុតឆាកឱបថើបខ្លាំងជាងនេះ។ លោកបន្តដែរថា វាគ្រាន់តែជាការសម្តែងដូចនេះលោកគិតថា ជារឿងធម្មតាដែលតារាសម្តែងមិនអាចគេចបាន។ លោករំពឹងដែរថា តាមរយៈសាច់រឿងថ្មីប្លែកជាមួយនឹងបច្ចេកវិទ្យាផលិតនឹងធ្វើឲ្យខ្សែភាពយន្តនេះមានគុណភាពខ្ពស់ទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជនជាក់ជាមិនខាន។

គួរបញ្ជាក់ដែរថា រឿងភាគបែបមនោសញ្ចេតនា កំប្លែង លាយឡំដោយការកាច់កុងគ្នារវាងកូនប្រសា និង ម្តាយក្មេក។ «ម្ទេសហឹរ ប៉ះអំបិលប្រៃ» ជាស្នាដៃដឹកនាំរបស់លោក លៀក លីដា ចាងហ្វាងផលិតកម្ម អិលឌីភិចឆ័រ (LD Picture)។  វាគឺជារឿងភាគមនោសញ្ចេតនាស្នេហារវាងប្តីប្រពន្ធវ័យក្មេងមួយគូរស់នៅជាមួយនឹងម្តាយក្មេកដែលពិបាកយល់ចិត្តស្គាល់តែកំហុសរបស់កូនប្រសារស្រី។ រឿងនេះមានគំនិតអប់រំទៅដល់ម្តាយក្មេក និងកូនប្រសារសម័យថ្មីទាំងអស់ឲ្យចេះមានការយោគយល់អធ្យាស្រ័យគ្នាទើបអាចរស់នៅជាមួយគ្នាប្រកបដោយសេចក្តីសុខ។  ខ្សែរឿងមួយនេះនឹងផ្តល់នូវសំណើចសើចក្អកក្អាយ ដោយសារសំបូរទៅដោយឈុតឆាកកំប្លែងច្រើន ជាមួយនឹងការសម្តែងដ៏ប៉ិនប្រសព្វរបស់សិល្បករល្បីៗដែលមានបទពិសោធន៍ក្នុងការសម្តែងជាយូរឆ្នាំមកហើយ។ តារាសម្តែងក្នុងខ្សែភាពយន្តភាគខ្មែររឿង ”ម្ទេសហឹរប៉ះអំបិលប្រៃ” មានដូចជាលោក អេវីន កញ្ញា តូតា អ្នកនាង គ្រត លោក ជា សំណាង ដែលពួកគេមកពីផលិតកម្មអិលឌីភិចឆ័រ រឿងម្ទេសហឹរ ប៉ះអំបិលប្រៃដែលនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍PNNចាប់ពីថ្ងៃទី៥ខែកញ្ញា នេះតទៅ។

ក្រៅពីប្រកាសរឿងនេះទូរទស្សន៍នេះក៏ប្រកាសចាក់បញ្ចាំងខ្សែភាពយន្តភាគខ្មែរថ្មីមួយទៀតនៅថ្ងៃទី៨ខែកញ្ញា នេះដែរ គឺខ្សែភាពយន្តរបស់ផលិតកម្មខ្មែរមេគង្គគឺ រឿង”សង្គ្រាមបេះដូង” ដែលមានតារាសម្តែងដូចជា លោក ហេង នរៈកក្កដា លោក សន កាយ៉ាឌី កញ្ញា ឡាយ សម្ផស្ស កញ្ញា ចេស៊ីកា អ្នកស្រី ង៉ែត សុវណ្ណលីតា កញ្ញា ឃីង សុរិយា រួមនឹងវត្តមានតារាល្បីៗជាច្រើនរូបទៀត៕

IMG_8344 IMG_8424 IMG_8415 IMG_8429 IMG_8438 IMG_8434 IMG_8403 IMG_8379 IMG_8397 IMG_8314 IMG_8329 IMG_8348 IMG_8271 IMG_8301 IMG_8303

ដោយ៖ វឌ្ឍនា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print