ភ្នំពេញៈ បុរសជាជនសង្ស័យ ម្នាក់ បាន លួច កង់ បី ឥណ្ឌា មួយ គ្រឿង ហេីយ យក មក ផ្លុង ចោល រួច បានរត់ ឡេីង កង់បី អគ្គិសនី មួ យ គ្រឿងទៀតហើយក៏បានវាយ ម្ចាស់ កង់បី ទំលាក់ ថែមទៀតតែរត់មិនរួច ហេតុការណ៍ នេះ បាន បង្ក ឲ្យ មានការ ភ្ញាក់ ផ្អើល កាល ពី វេលា ម៉ោង ៤:៤០នាទី ទៀប ភ្លឺ ថ្ងៃ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៥ ស្ថិត តាម បណ្ដោយ ផ្លូវ ២៧១ សង្កាត់ ស្ទឹងមានជ័យ ទី ១ ខណ្ឌ មានជ័យ រាជ ធានី ភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុជនសង្ស័យ ម្នាក់ បាន លួច កង់ បី ឥណ្ឌា មួយ គ្រឿង ហេីយ យក មក ផ្លុង ចោល រួច រត់ ឡេីង កង់បី អគ្គិសនី មួ យ គ្រឿង ដែល កំពុង ធ្វេី ដំណើរ តាមផ្លូវ និងវាយ ម្ចាស់ កង់បី ទំលាក់ ហេីយ ព្យាយាម បេីក រត់ គេច ខ្លួន តែ ត្រូវ បាន ប្រជាពលរដ្ឋ ដេញ តាម ខណៈ ពេល នោះ ជនសង្ស័យ ភ័យ ពេក បាន បេីក ជ្រុល ទៅ បុក ម៉ូតូ សណ្ដោង រម៉ក មួយ គ្រឿង ទៀត បណ្ដាល គាប់ ជាប់ ក្នុង កង់បី រត់ ទៅ ណា លែង រួច ។
-បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចបញ្ចូនទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕
ដោយ៖ ជីណា