ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិង្សានៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៧និង១៥នាទី នៅចំណុចផ្ទះលេខ៥៨ ផ្លូវ 89bt ភូមិត្នោតជុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីហិង្សាមួយកើតឡើង បណ្ដាលឲ្យជនរងគ្រោះរបួសកដៃធ្ងន់ធ្ងរ។

ជនរងគ្រោះឈ្មោះ យ៉ាង ក្រូច ភេទប្រុស អាយុ ៣៣ឆ្នាំ រត់ផាអាប់ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

ជនបង្កឈ្មោះ ចាន់ សុមានិត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៨ ផ្លូវ89bt ភូមិត្នោតជ្រុង១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ យ៉ាង ក្រូច បានមកជួបជុំជាមួយមិត្តភក្កិហូបស្រាបៀរនៅផ្ទះកើតហេតុ ដោយមានគ្នា០៣នាក់។ ពេលកំពុងជួបជុំហូបស្រាបៀរស្រាប់តែជនបង្ក ចាន់ សុមានិត ដែលមានផ្ទះនៅជាប់គ្នា ចេញមកស្រែកឱ្យក្រុមផឹកស៊ី បង្កឱ្យមានទំនាស់ពាក្យសម្ដីទៅវិញទៅមក ខណៈនោះជនបង្ក ចាន់ សុមានិត បានយកដាវកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យចំកដៃមានរបួសធ្ងន់ធ្ងរ។

បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ និងកម្លាំងកងរាជអាវុធហត្ថ ខណ្ឌ មានជ័យ បានចុះទៅដល់កន្លែងកើតហេតុ ដោយឪពុកជនបង្កជាកម្លាំងកងរាជអាវុធហត្ថបម្រើការងារនៅខេត្តកណ្ដាល ទើបគាត់បានសម្រេចប្រគល់កូនដែលជាជនបង្កទៅកម្លាំងកងរាជអាវុធហត្ថ ខណ្ឌមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី។

...

បច្ចុប្បន្នជនបង្កត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌមានជ័យ នាំខ្លួនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print