អភិបាលរងខេត្តស្វាយរៀងដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើស្នើនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋនូវគ្រឿងម៉ាសុីន សម្ភារៈ បរិក្ខារ

ចែករំលែក៖

ខេត្តស្វាយរៀង: លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េងពោធ៏សាអភិបាលខេត្ត នៅព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើស្នើនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋនូវគ្រឿងម៉ាសុីន សម្ភារៈ បរិក្ខារ វត្ថុធាតុដើមបន្ទាប់បន្សំរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីជាក្រុមហ៊ុនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់នៅអនុគណ:កម្មាធិការវិនិយោគខេត្ត (អ.គ.វ.ខ)។

កិច្ចប្រជុំនេះ មានការចូលរួមពីលោកប្រធានសាខាគយនិងរដ្ឋករខេត្តស្វាយរៀង លោកប្រធានអនុប្រធានមន្ទីរដែលពាក់ព័ន្ធ លោកលោកស្រីតំណាងក្រុមហ៊ុនរោងចក្រ ហួយចេង អុិនដាសស្រ្ទី ត្រេដ (ខេមបូឌា) ឯ.ក, វ៉ានហុងតៃ ភែកឃីជីង (ខេមបូឌា) ឯ.ក, ចៃយី អេឡិកទ្រីក ឯ.ក។

លោក សរ សុដានី អភិបាលរងខេត្ត បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់​ វែងឆ្ងាយ​ ទន់ភ្លន់របស់ លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ធ្វើឲ្យវិនិយោគិនមានទំនុកចិត្តខ្ពស់ក្នុងការបណ្តាក់ទុនវិនិយោគលើទឹកដីខេត្តស្វាយរៀងជាបន្តបន្ទាប់​ មកដល់បច្ចុប្បន្ននេះតាមរយ:ការថែរទាំម៉ូយបានយ៉ាងល្អរបស់លោកអភិបាលខេត្ត ធ្វើឲ្យកម្រិតទុនវិនិយោគកើនឡើងជាលំដាប់ ហើយឱកាសការងារក៏កាន់តែច្រើនសម្បូរបែបសម្រាប់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់បណ្ដា ក្រុមហ៊ុនរោងចក្រ សហគ្រាសទាំងអស់ ដែលមកបណ្ដាក់ទុនរកស៊ីនៅខេត្តស្វាយរៀងដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានការងារធ្វើមានប្រាក់ចំណូលជាប្រចាំ លើកស្ទួយជីវភាពរស់នៅកាន់តែល្អប្រសើរផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print