ខេត្តព្រះសីហនុ÷ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកូនរវាងម៉ូតូ និងរថយន្តដឹកកុងតឺន័រនៅលើកំណត់ផ្លូវជាតិលេខ៤នៅស្រុកព្រៃនប់ ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ក្នុងនោះមានបុរសជាឪពុកនិងក្មេង ប្រុសម្នាក់ទៀតត្រូវជាកូន។
របាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍កើតឡើង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោងជិត៨ ព្រឹក នៅលើដងផ្លូវជាតិលេខ៤ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨២-១៨៣ ស្ថិតក្នុងភូមិសំរុងកណ្ដាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមសមត្តិកិច្ចបានឲដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង រវាងដោយរថយន្ដ ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-0576 និងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-7839 ដែលមានទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅ ខេត្តព្រះសីហនុ និងអ្នកបើកបមិនទាន់ស្គាល់អត្តសញ្ញាណ ។
លុះមកដល់ចំណុចខាងលើបានឡើងជែង ពេលនោះមានរថយន្ដ០១គ្រឿងកំពុងបើកបរក្នុងទិសដៅផ្ទុយគ្នា (មិនស្គាល់ម៉ាក) បានបន្ថយល្បឿននឹងគេចអែបទៅចិញ្ចើមផ្លូវខាងស្ដាំ ។ ស្របពេលនោះមានម៉ូតូ១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1Y-4428 បើកបរដោយឈ្មោះ អឿន អាត ភេទ ប្រុស អាយុ៤៦ឆ្នាំ និងអ្នករួមដំណើរ១នាក់ឈ្មោះ អាត សុលីន ភេទប្រុស អាយុ ៧ឆ្នាំ អ្នកទាំង០២មានទីលំ នៅភូមិព្រែកត្នោត សង្កាត់ព្រែកត្នោក ក្រុងបូកគោ ខេត្ត កំពត ដែលកំពុងបើកបរពីក្រោយរថយន្ដដែរ កំពុងបន្ថយល្បឿន រួចម៉ូតូបានប៉ះពី ក្រោយរថយន្ដហើយ
ខ្ទាតម៉ូតូ បណ្ដាលឱ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរលើម៉ូតូ បណ្ដាលឲ្យរថយន្តបង្កកិនម៉ូតូ,អ្នកបើកបរម៉ូតូ និងអ្នករួដំណើរលើម៉ូតូបណ្តាលឲស្លាប់នៅនឹងកន្លែងតែម្ដង ។
បច្ចុប្បន្នសពប្រគល់ជូនគ្រួសា រីឯវត្តុតាង យករក្សាទុកនៅអធិការបន្តចាត់ចែងតាមនិតិវិធីច្បាប់៕