ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​៖​ ប្រជាពលរដ្ឋស្រុកគងពិសី​ និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រជាច្រើនកន្លែង ដែលមានទឹកប្រាក់រាប់លានដុល្លារ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​ ១០លានដុល្លារអាម៉េរិក​ ត្រូវ​បាន​បោះទុន​វិនិយោគ​បង្កើតរោងចក្រជាច្រើនកន្លែង ស្ថិតនៅ​ស្រុកគងពិសី​ និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោយទទួលបានគម្រោងវិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ហៅ​កាត់​ថា​ CDC​។

ជាក់ស្ដែង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក៏បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង និងអំពូលភ្លើងលម្អគ្រប់ប្រភេទ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣១កន្លែង។

CDC ក៏បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ និងសម្ភារៈសម្រាប់ពិធីបុណ្យគ្រប់ប្រភេទពីប្លាស្ទិក ក្នុងទំហំទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង។

ដោយឡែក​កាលពីម្សិលមិញនេះ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក៏សូមចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតផលពីលោហៈ ក្នុងទំហំទុនវិនិយោគប្រមាណ ៩,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣០កន្លែង៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print