ខេត្តកំពង់ស្ពឺ៖ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌សហការស្រាជ្រាវនិងធ្វើការក្រុមក្មេងទំនើង ចំនួន៣នាក់÷
១-ឈ្មោះ សំ សុវណ្ណបញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ រស់ នៅភូមិក្រាំងទាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាអ្នកបេីកម៉ូតូបង្ហោះ,២-ឈ្មោះ ថន សីហា ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិលិចបឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាអ្នកអង្គុយពីក្រោយនិង៣-ឈ្មោះ ជិន ម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិលិចបឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាអ្នកអង្គុយពីក្រោយ។
តាមការបញ្ជាក់ពីក្រុមក្មេងទំនេីងទាំងនោះបានធ្វេីសកម្មភាពបង្ហោះម៉ូតូជាក្រុមដែលបានបង្កភាពអាណាធិបតេយ្យលេីដងផ្លូវជាតិលេខ៤១។ ក្រោយឃាត់ក្មេង
ទំនេីងបានប្រាប់ថា មានកត្ដាច្រេីនយ៉ាងដែលនាំឱ្យពួកគេធ្វេីបែបនេះមកពីចង់ល្បីនិងបញ្ចេញស្នាដៃលេីការបេីកម៉ូតូ,ភាពអស្ចារ្យរបស់ពួកគេ និងបានសន្យាថាឈប់ប្រព្រឹត្ដទង្វេីបែបនេះជាលេីកទី២។
សមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ សេរី២០២៥ ពណ៌ខ្មៅ ផ្លាកលេខ កណ្ដាល1- AU-8937 រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសីរយៈពេល៩០ថៃ្ង និង អនុវត្ដតាមបញ្ជារបស់ថ្នាក់ដឹកនាំកោសក់ជើងក្អែក ទុក១សប្ដាហ៍ដោយធ្វេីការអប់រំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនិងប្រគល់ជូនអាណាព្យាបាលដេីម្បីគ្រប់គ្រងមិនឱ្យកេីតមានបែបនេះជាលេីកទី២៕